ប៉ីជីង៖ ព្រឹត្ដិការណ៍ចម្លែកបានកើតមាន ដោយរាប់ពាន់នាក់ ត្រូវប្រឈមមុខនិងការវាយប្រហា ពីការចុះអព្វ យ៉ាងខ្លាំងតាមការសង្កេតជាអតិបរិមា ១៦ ដងធ្វើឲ្យអត្ដពលករស្ទើទាំងអស់ ពាក់ម៉ាស អុកសីុំសែនដើម្បីបន្ដការប្រកួត។
ព្រឹត្ដិការណ៍កាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ីជីង ប្រទេសចិន មានការប្រគួតកីឡារត់ប្រណាំង ដែលទាំងអ្នកទស្សនា និង កីឡាករ ត្រូវប្រឈមមុខនិង ផ្សែងអព្វដែលមានសារធាតុពុល ខណៈពេលដែល អ្នករៀបចំកម្មវិធី មិនអនុញ្ញាតឲ្យ ពន្យាពេលនៃការប្រកួតទេ។ ប៉ុន្ដែស្ថិតក្នុងការប្រកួតដ៏វឹកវរនោះ ក៏មានការដាក់បញ្ចូលគ្រូពេទ្យបន្ថែមជាច្រើន ដើម្បីតាមដានសកម្មភាពកីឡាករដែលមានវត្ដមានដល់ទៅជាង ២៥០០០ នាក់។
កម្រឹតសាធាតុពុលមួយចំណែកតូចដែលត្រូវបានគេរកឃើញគឺប្រភេទ PM2.5 ដែលអាចងាយនិងជ្រាបចូលទៅក្នុងសួតខណៈកីឡាករទាំងនោះដកដង្ហើម ។ ហើយស្ថានទូត និង អង្គការសុខភាពពិភពលោក បានង្ហាញថា អព្វដែលកើតមានកាក្នុងការប្រកួតនោះ ពិតជាមានសារធាតុពុលបង្ករគ្រោះថ្នាក់។ កីឡាករជនជាតិ អង់គ្លេសម្នាក់ឈ្មោះ Chas Pope បាននិយាយថា វាជារឿងមួយគួឲ្យអស់សំណើច ខណៈពេលដែលគាត់សម្លឹងមើលទៅកីឡាករសុទ្ធតែពាក់ម៉ាស់ ហើយខិតខំរត់បន្ទាប់ពីបានចម្ងាយ ១០ គីឡូម៉ែត នៃការរត់នេះគឺដើម្បីសុខភាព។
ភាគច្រើននៃកីឡាករត្រូវបោះចោលការប្រកួត ខណៈពេលដែល ជោគជ័យត្រូវធ្លាក់ទៅលើ Ethiopia's Girmay Birhanu Gebru ប្រើពេលវេលា ២ ម៉ោង ១០ នាទី និង ៤២ វិនាទី។ ផ្នែកខាងនារី គឺ Fatuma Sado Dergo ប្រើរយៈពេល ២ ម៉ោង ៣០ នាទី និង ៣ វិនាទី។
យោងតាមការបង្ហាញរបស់អ្នករៀបចំកម្មវិធីនេះ បានបន្ថែមទៀតថា វាគឺជារឿងមួយពិបាកក្នុងការបន្យាពេលនៃការប្រកួតនេះ ពីព្រោះមានការចូលរួមពីកីឡាករច្រើនប្រទេស ហើយព្រឹតិ្ដការបែបនេះ មិនមែនតែលើកទីមួយនៃប្រទេសចិនបានជួបប្រទះនោះទេ។ ផលអាក្រក់នៃការចុះអព្វនេះ គឺបង្កឡើងដោយការរីករាលដាលនៃ វិស័យសេដ្ឋកិច្ច និង ការកើនឡើងពីការធ្វើដំណើរនៃយានជំនិះ។
ដោយ ៖ អឿ អ៊ុយប្រភព៖ channelnewsasia