ករណីត្រីឆ្លាម ស៊ីត្រីឆ្លាមនៅក្បែរឆ្នេរសមុទ្រ Kaiteriteri របស់ New Zealand ត្រូវបានគេថតនិងបង្ហោះនៅលើទំព័រសង្គម Reddit ។ ក្នុងរូបថតនោះ គេឃើញត្រីឆ្លាមមួយក្បាលដែលមានប្រវែងប្រហែល ៨០ស.ម ត្រូវជាប់សន្ទូច និងកំពុងត្រូវគេទាញឡើង ប៉ុន្ដែភ្លាមនោះ មានត្រីឆ្លាមមួយក្បាលធំដែលមានប្រវែងប្រហែល ២០០សម បង្ហាញខ្លួននៅពីក្រោម ព្រមទាំងបានប្របាក់ខាំត្រីឆ្លាមដែលកំពុងជាប់សន្ទូច នេះបើតាមការចេញផ្សាយរបស់ទំព័រ The Sydney Morning Herald។
ដោយសារតែម្ចាស់រូបថតនេះ មិនបានផ្ដល់ព័ត៌មានពេញលេញ ស្ដីពីករណីខាងលើ ធ្វើឱ្យរូបថតនេះក្លាយជាចំណុចដែលត្រូវបានគេលើកយកមកពិភាក្សាយ៉ាងច្រើន លើទំព័រ Reddit ។ មនុស្សជាច្រើនយល់ថា ៖ តាមការពិត ត្រីឆ្លាមធំ កំពុងព្យាយាមជួយ គឺមិនមែនខាំស៊ីនោះទេ។ ខណៈនេះដែរក៏មានអ្នកខ្លះថ្លែងថា ៖ មានពេលខ្លះមនុស្សស៊ីសាច់មនុស្ស ចុះទម្រាំតែសត្វ។
យ៉ាងណាក្ដី លោក Clinton Duffy ដែលជាអ្នកស្រាវជ្រាវផ្នែកសាគរនៃក្រសួងអភិរក្សរបស់ New Zealand ថ្លែងថា ៖ ត្រីឆ្លាមខៀវ តែងតែលួចត្របាក់ស៊ីត្រីឆ្លាមដែលកំពុងជាប់សន្ទូច។ វាក៏តែងតែស៊ីត្រីឆ្លាមប្រភេទដទៃផងដែរ។
ដោយ ៖ សីហាប្រភព ៖ KH