កាលពីវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី ៨ កញ្ញា នៅមន្ទីរពេទ្យ Changzhou ខេត្ដ Jiangxi នៃប្រទេសចិន បុរសម្នាក់ដែលមានមាឌធំ ខ្ពស់ បានរត់មកសុំអោយគ្រូពេទ្យជួយវះកាត់ ដោយសារតែខ្លួនបានលេបដែកគោលជាច្រើនដើម។

នៅពេលចេញពីការងារ គ្រូពេទ្យ Liu Xuan ប្រធានផ្នែកវះកាត់របស់មន្ទីរពេទ្យ បានប្រញាប់វិលត្រឡប់មកកន្លែងធ្វើការវិញ បន្ទាប់ពីទទួលបានដំណឹងខាងលើ។
ការវះកាត់ ក៏ត្រូវបានធ្វើឡើងដោយជោគជ័យ គ្រូពេទ្យបានយកដែកគោលប្រវែង ៤ស.ម ចំនួន ២២ដើម ចេញពីក្រពះរបស់បុរសនោះ។
លោកគ្រូពេទ្យ Liu Xuan បានអោយដឹងថា ៖ ស្ថានភាពពេលនោះពិតជាលំបាកណាស់។ អ្នកជម្ងឺអាចនិយាយបានត្រឹមតែឈ្មោះ Cheung Vi និងអាយុ ១៧ឆ្នាំ បច្ចុប្បន្ន កំពុងរស់នៅក្នុងតំបន់Jiangyang)។
បុរសនេះថ្លែងថា មូលហេតុដែលនាំអោយខ្លួនធ្វើបែបនេះគឺដោយសារ ពុកម្ដាយចិញ្ចឹមរបស់ខ្លួនបង្ខំអោយលេបដែកគោលទាំងនេះ។ ប៉ុន្ដែការស្រាវជ្រាវបានអោយដឹងថា បុរសនេះ មានជម្ងឺសរសៃប្រសាទ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ K14