ដូចទៅនឹងការសន្យា ម៉ូតូ Honda ម៉ូដែល PCX150 2015 បានបង្ហាញខ្លួនកាលពីដើមខែនេះ នៅចំពោះមុខអ្នកប្រើប្រាស់ នៅ ឥណ្ឌូនេស៊ី ជាមួយនឹងតម្លៃ ៣៩,៧លាន Rupiah ប្រហែល ៣.១០០ដុល្លារអាមេរិក។

/

/

កំណែថ្មីនេះ Honda PCX150 មានរចនាបទរូបរាងថ្លៃថ្នូរ ស្រស់ស្អាតជាងមុន រួមនឹងមុខងារជាច្រើន ខុសពីកំណែមុនផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុន Honda បានបំពាក់ភ្លើងហ្វាមុខក្រោយ និងភ្លើងស៊ីញូ ប្រភេទ LED ភ្ជាប់ទៅនឹងសម្បករបស់ PCX150 2015 ។ ក្រៅពីនេះ PCX150 2015 ក៏ត្រូវបានបំពាក់ប្រព័ន្ធភ្លើងព្រមាន នៅពេលស្ថិតក្នុងស្ថានភាពងាយនឹងគ្រោះថ្នាក់។

/

/

កែបរបស់ម៉ូតូថ្មីនេះ ក៏ត្រូវបានកែប្រែ ដើម្បីបង្កើនកម្រិតផាសុខភាពរបស់អ្នកបើកបរ ក៏ដូចជាអ្នកជិះពីក្រោយ។ ចំណែកប្រអប់ក្រោមកែប មានទំហំធំ អាចដាក់មួកការពារ ១បាន។ ចំណុចលេចធ្លោដទៃរបស់ Honda PCX150 2015 រួមមាន ដូចជា ប្រអប់ភ្លើង 12V ប្រព័ន្ធនាឡេកាកុងទ័រ មានរូបរាងបែបបុរាណ ប៉ុន្ដែអេក្រង់បែបឌីជីថល។

/

/

ម៉ាស៊ីនរបស់ Honda PCX150 2015 ត្រូវបានកែលំអ ដើម្បីសំចៃប្រេងសាំង។ កំណែសម្រាប់អឺរ៉ុប Honda PCX150 2015 ស៊ីសាំងជាមធ្យម គឺ ២,២៧លីត្រ/១០០គម។

/

/

ទំហំធុងសាំងរបស់ Honda PCX150 2015 ធំជាងមុន គឺអាចចាក់បាន ៧,៩លីត្រ (កំណែមុន គឺ ៥,៩លីត្រ)។ ដូច្នេះ នៅពេល Honda PCX150 2015 ត្រូវបានចាក់សាំងពេញធុង វានឹងធ្វើដំណើរបានរហូតដល់ ៣៥០គម។

/

/

ជាងនេះ PCX150 2015 ក៏មានបំពាក់នូវប្រព័ន្ធបិទម៉ាស៊ីនស្វ័យប្រវត្ត នៅពេលម៉ូតូ ឈប់នឹងមួយកន្លែងក្នុងរយៈពេល លើសពី ៣វិនាទី។ នេះគឺជាមុខងារមួយ ជួយសំចៃប្រេងសាំង។ ទន្ទឹមនឹងនេះ ប្រព័ន្ធបញ្ឆេះម៉ាស៊ីន ACG ក៏ជួយបង្កើតសម្លេងម៉ាស៊ីន ស្រួលស្ដាប់ជាងមុន នៅពេលដំណើរការ។ មួយទៀត គឺប្រព័ន្ទ Answer Back System ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរកម៉ូតូរបស់ខ្លួន នៅក្នុងកន្លែងចត ឬតំបន់ខ្វះពន្លឺដោយងាយ។

/

/

នៅឥណ្ឌូនេស៊ី Honda PCX150 2015 ត្រូវបានដាក់លក់ក្នុងតម្លៃដំបូង គឺ ៣៧,៩ Rupiah ស្មើនឹង ៣.១០០ដុល្លារអាមេរិក។ Honda PCX150 2015 កំណែអាមេរិក គឺ មានតម្លៃ ៣.៤៤៩ដុល្លារ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Auto Pro