ថ្មី​ៗ​នេះ​ឭថា​មាន​​ពាក្យ​ចចាមអារ៉ាម​​ច្រើន​ពី ​ កាល​បរិច្ឆេទ​ដាក់​លក់​ Galaxy S ជំនាន់​ទី​ពីរ​​ដែលមាន​ឈ្មោះ​ថា​ Samsung Galaxy S2។ ហេ! ឥឡូវ​នេះ​អស់​មន្ទិល​សង្ស័យ​ទៀត​ហើយ​ ​ព្រោះ​ Samsung បាន​ប្រកាស​ជា​ផ្លូវ​ការ​​​ថា​ Galaxy ម៉ូដែល​ស៊េរី​ក្រោយ​របស់​ខ្លួន​មួយ​នេះ​នឹង​ចេញ​លក់​​ជា​ផ្លូវ​ការ​នៅ​​ថ្ងៃ ​ទី​១៣​​កុម្ភៈ​​ ខែ​បន្ទាប់​​។Smartphone មួយ​នេះ​​គេ​រំពឹង​ទុក​ថា ​​​​​មាន​លក្ខណៈ​ពិសេស​​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ Google Nexus S ទេ​ ដែល​​​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​គឺ​ Android 2.3 ឬ​ Gingerbread ព្រម​ទាំង​អាច​ប្រើ​ប្រាស់​បណ្ដាញ​NFCបាន​​ទៀត​ផង​។ បន្ថែម​លើ​​នេះ​វា​ប្រហែល​ជា​បំពាក់​ដោយ​ Processor ជា​ប្រភទ​ Dual Core និង​មាន​បន្ថែម​ Gyroscope មក​ជា​មួយដែរ​​។គួរ​​ឲ្យ​ស្ដាយ​ដែរ ​ចំពោះ​ព័ត៌មាន​លម្អិត​ និង​តម្លៃ​ក្រុមហ៊ុន​ Samsung មិន​ទាន់​បាន​បង្ហាញ​យ៉ាង​ណា​នោះ​ទេ។

http://news.sabay.com.kh/articles/62275