ព័ត៌មានអន្តរជាតិ ៖  NHK របស់ប្រទេសជប៉ុន បានដំណើរការនូវកម្មវីធីជជែកវែកញែកជាសកលមួយដោយអោយឈ្មោះថា WISDOM ខណៈពេលដែលប្រធានបទសំខាន់ជុំវិញពិភពលោក  នឹងត្រូវបានលើកឡើង  ក៏ដូចជា ជជែកវែកញែក ពីសំណាក់អ្នកជំនាញមកពីជុំវិញពិភពលោក នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស rocketnews ។

គួរបញ្ជាក់ផងដែរថា  កម្មវីធីជជែកវែកញែកជាសកលមួយនេះ  មិនត្រឹមតែមានការចូលរួមពីសំណាក់អ្នកជំនាញពិភពលោកប៉ុណ្ណោះទេ តែលោកអ្នកក៏អាចចូលរួមជាគោលគំនិតផ្សេងៗក៏ដូចជាយោងបល់មួយចំនួនផ្សេងទៀត តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានផងដែរ http://www.facebook.com/NHKGlobalDebateWisdom ។

width=463

ប្រភពដដែលបន្ថែមថា ​ កាលពីឆ្នាំកន្លងទៅ វិបត្តិសេដ្ឋកិច្ច ត្រូវបានក្លាយជាប្រធានបទដ៏ក្កៅគគុកមួយ នៅក្នុងកម្មវិធីជជែកវែកញែកមួយនេះ  ស្របពេលដែល   ប្រធានបទថ្មីមួយផ្សេងទៀតនោះគឺ    តើសេដ្ឋកិច្ចពិភពលោកនឹងមានការវិវត្តន៍យ៉ាងដូចម្តេច? នឹងត្រូវលើកយកមកដេញដោលក្នុងវេទិកាតុមូលនៃកម្មវីធីមួយនេះ ហើយប្រជាជនគ្រប់មជ្ឍដ្ឋានទូទាំងពិភពលោក  ក៏អាចចូលរួមក្នុងការបញ្ជេញជាទស្សនៈផ្ទាល់ខ្លួន  ស្តីពីប្រធានបទមួយនេះ ថាតើវាមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានយ៉ាងណា ចំពោះយើងរាល់គ្នា។

គួររំឭកផងដែរ  ប្រធានបទដែលនឹងពិភាក្សាលើកក្រោយនេះ  នឹងត្រូវផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ទូរទស្សន៍ NHKBS1 នៅថ្ងៃទី ២៦ មករា ២០១៣ ខាងមុខនេះ ចាប់ពីម៉ោង ១០ យប់ដល់ ១១:៤៩ នាទីយប់ (ម៉ោងក្នុងស្រុកប្រទេសជប៉ុន)៕

ដោយ ៖ រិទ្ធីប្រភព ៖ rocketnews