(ម៉ាឡេស៊ី)៖ សេដ្ឋីនីវ័យក្មេងម្នាក់ ខាងគ្រឿងសំអាង គឺនាង Safiuddin llias អាយុ២២ឆ្នាំ ដែលរស់នៅប្តូរភេទ អស់រយៈពេល៥ឆ្នាំមកហើយនោះ ពេលនេះនាងបានសម្រេចចិត្ត ទៅឲ្យគ្រូពេទ្យធ្វើការវះកាត់ ដើម្បីក្លាយខ្លួនជាបុរសម្តងទៀត។

កាលពីចុងឆ្នាំ២០១៥ Safiuddin បានឲ្យគ្រូពេទ្យ នៅមន្ទីរពេទ្យកូឡាឡាំពួរ ធ្វើការវះកាត់ដើមទ្រូងចោល ដើម្បីមើលទៅឲ្យខ្លួន ដូចជាមនុស្សប្រុសពិតៗ ហើយនរណាក៏ហៅនាងថា «លោក» ដែរ នៅពេលនេះ ព្រោះ Safiuddin បានក្លាយជាប្រុសពេញលក្ខណៈហើយ។

Safiuddin បានបង្ហោះសារលើ ហ្វេសប៊ុកផ្ទាល់ខ្លួនថា គាត់ធ្វើខ្លួនជាមនុស្សប្រុសនេះ អាចជាបទពិសោធន៍មួយនៃជីវិត រស់នៅដោយការប្តូរភេទ សម្រាប់មនុស្សឯទៀត ក្នុងសង្គម ហើយលោកសង្ឃឹមថា បញ្ហានេះនឹងមិនត្រូវបានគេ យកទៅវាយប្រហារ ដល់ក្រុមមនុស្សរស់នៅខុសភេទ ពីធម្មជាតិរបស់ខ្លួនឡើយ ព្រោះវាជាការពេញចិត្ត ក្នុងការផ្លាស់ប្តូរជីវិត រស់នៅរបស់មនុស្សម្នាក់ៗផ្ទាល់៕

width=730

width=730

width=730

width=730

width=730

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង