ខ្សែប្រយុទ្ធរបស់ Barcelona វ័យ ២៥ ឆ្នាំសញ្ជាតិអាហ្សង់ទីន Lionel Messi ជាថ្មីម្ដងទៀតបានទទួលពានរង្វាន់បាល់មាសជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងឆ្នាំ ២០១២ ដែលពានរង្វាន់នេះបានប្រគល់ដោយ FIFA ផ្ទាល់ ក្នុងនោះគេបានស៊ុតបញ្ចូលទីបាន ៩១ គ្រាប់ក្នុងកាប្រកួតចំនួន ៦៩។សម្រាប់ Messi នេះគឺជាលើកទី ៤ ហើយដែលគេបានកាន់បាល់មាស ហើយក្នុងប្រវត្តិសាស្រ្តគឺមានតែ Zinedine Zidane កីឡាករសញ្ជាតិបារាំង និង Cristiano Ronaldo ទេដែលធ្លាប់បានកាន់ពានរង្វាន់នេះបាន ៣ ដងជាប់ៗគ្នា ប៉ុន្តែមកដល់ពេលនេះ Messi បានឡើងជាមនុស្សទី ១ដែលបានកាន់បាល់មាស ៤ ដងជាប់គ្នា៕


ដោយ៖ ម៉ូកាប្រភពពី៖ Skysport