តារាស្រីស្រស់សោភា មានមន្ដស្នេហ៍ កញ្ញា Yaya Urassaya ទទួលបានកាដូ និងការជូនពរយ៉ាងពិសេស ពីលោក Nadech Kugimiya សម្រាប់ថ្ងៃខួបកំណើតរបស់នាង ។

/

កាលពីថ្ងៃទី ១៨ ខែមីនា ម្សិលម៉ិញនេះ កំពូលតារាស្រីរូបនេះ បានបង្ហោះរូបថតរបស់នាង ដែលបានថតជាមួយនឹងឧបករណ៍ថតសម្លេងបុរាណមួយ និងវិទ្យុមួយគ្រឿង ដែលជាកាដូ ដែលនាងទទួលបានពីបុរសសង្ហារ  Nadech  នៅលើទំព័រ Instagram ផ្លូវការរបស់នាង ។ មិនតែប៉ុណ្ណោះ មិត្ដប្រុសរបស់នាង បានជូនពរខួបកំណើតរបស់នាង នៅលើ Instagram ដោយបានបង្ហោះរូបថតស្រមោលដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរ ។

/

លោក Nadech បានសរសេរថា ៖ “ទោះបីមានអាយុ ២៨ ឆ្នាំក្ដី អូននៅតែសើចស្រស់ដូចកូនក្មេង រាំកំប្លែងៗ  ញ៉ាំប័ហ្គ័រដោយក្ដីរីករាយដូចក្មេង ។ បងប្រាថ្នា រួមដំណើរជីវិត ពាក់កណ្ដាលទៀត ជាមួយនឹងអូនជារៀងដ៏រាប” ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate