សាលារាជធានីភ្នំពេញ នឹងបិទកំណាត់ផ្លូវឆ្លងកាត់មហាវិថីមួយចំនួន នៅដើមសប្តាហ៍ក្រោយនេះ ដើម្បីធានាសុវត្ថិភាព ដល់ភ្ញៀវដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់ផ្លូវចំនួន៦ នៅតាមមហាវិថីសហព័ន្ធរូស្ស៊ី ដូចជាច្រកផ្លូវលេខ២១៥ ច្រកចូលវត្តទឹកថ្លា និងច្រកផ្លូវឆ្លងកាត់មួយចំនួនទៀត ជិតផ្សារពោធិ៍ចិនតុង ត្រូវបិទបណ្តោះអាសន្ន មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវនៃបណ្តាប្រទេសនានា ដែលមកចូលរូមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។
រូបឧទាហរណ៍
សេចក្តីជូនដំណឹង បញ្ជាក់ថា អ្នកធ្វើអាជីវកម្ម ដូចជា លក់ផ្កា លក់រថយន្ត នៅតាមមហាវិថីនេះ និងមហាវិធីព្រះនរោត្តម ក៏ត្រូវផ្អាកបណ្តោះអាសន្នផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាននឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលមានការចូលរួមពីមេដឹកនាំប្រទេស មហាអំណាចធំៗចូលរួម ដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និងប្រទេសមួយចំនួនទៀត៕

ដោយ ៖ សីហាប្រភព ៖ PP