កីឡាករបាល់គប់ ក្របខណ្ឌ NFL លោក Chad Ochocinco Johnson ត្រូវបានប៉ូលីសចាប់ខ្លួនពីបទប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។
ប៉ុន្តែគេសង្កេតឃើញថានាង Evelyn Lozada វ័យ ៣៦ ឆ្នាំជាប្រពន្ធរងគ្រោះដូចជារស់រាយឡើងវិញហើយក្រោយពេលដែលប្ដីរបស់នាងត្រូវបានប៉ូលីសចាប់ខ្លួន ហើយកាលពីចុងសប្ដាហ៍នេះគេសង្កេតឃើញនាងស្លៀក Bikini សិចស៊ី នៅឆ្នេរខ្សាច់ទៀតផង។
គួរប្រាប់ផងដែរថាគូស្នេហ៍ទាំង ២ នេះទើបនឹងរៀបការជាមួយគ្នាកាលពីថ្ងៃទី ៤ ខែកក្កដាកន្លងទៅនេះទេ ប៉ុន្តែដោយសារតែ Evelyn ជាប្រពន្ធរកឃើញថាប្ដីមានសាហាយទើបបណ្ដាលនាំអោយមានបញ្ហាហិង្សានេះកើតឡើង ហើយក្រោយមកភ្លាមៗផងដែរ Evelyn បានដាក់ពាក្យប្ដឹងលែងលះ Chad Johnson តែម្ដងដោយមិនស្ដាយអ្វីសោះឡើយ ស្នេហាអ្នកទាំង ២ ត្រូវចប់ត្រឹមជាង ១ ខែ៕

ដោយ៖ ម៉ូកាប្រភពពី៖ dailymail