ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ពីគេហទំព័របរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា លោកValery Rozov ដែលជាអ្នកកីឡាល្បី របស់ប្រទេសរុស្ស៊ី វ័យ ៤៨ ឆ្នាំ បានធ្វើអោយមហាជន ក៏ដូចជាប្រភពសារព័ត៌មានទូទៅ មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈគាត់បានព្យាយាមលោតចុះពីលើកំពូលភ្នំ Everest ដែលមានកំពស់ខ្ពស់ជាងគេរបស់ពិភពលោកពោលគឺមានកំពស់ដល់ទៅ ៧២២០ ម៉ែត្រ ស្របពេលដែលវាគឺជាបេសកម្មរបស់លោកក្នុងការបំបែកឯកត្តទគកម្មថ្មីរបស់ពិភពលោក។

គួរបញ្ជាក់ផងដែរថា គាត់អាចធ្វើទៅបាន បន្ទាប់ពីមានការតស៊ូអត់ធ្មត់ជាខ្លាំងនោះគឺគាត់បានមានគំរោងមួយនេះ ដល់ទៅ ២ ឆ្នាំ ស្របពេលដែលគាត់បានចំណាយពេលដល់ទៅ ៦០ ថ្ងៃ ដើម្បីឡើងអោយដល់កំពូលភ្នំដ៏ខ្ពស់មួយនេះ។

ដូច្នេះ ដើម្បីកុំអោយខាតយូរថាតើគាត់អាចធ្វើវាបានយ៉ាងណានោះ តាមដានទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ yt