បើនិយាយទៅដល់ហ្វេសប៊ុកអ្នកណាៗក៏បានដឹងយ៉ាងច្បាស់ថា វាគឺជាបណ្តាញសង្គមទំនាក់ទំនងដ៏ធំ និងល្បីមួយនៅលើពិភពលោក។ ប៉ុន្តែរឿងមួយដែលភ្ញាក់ផ្អើល និងចង់និយាយនៅទីនេះ គឺហ្វេសប៊ុកបែរជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១៥ ដែលត្រូវបានគេស្អប់បំផុតនៅអាមេរិច។
បណ្តាញសង្គមដែលទាក់ទាញអ្នកប្រើប្រាស់រាប់សិបលាននាក់ហ្វេសប៊ុក ត្រូវបានទទួលនូវការរអ៊ូរទាំយ៉ាងច្រើនពីភាពឯកជន ក៏ដូចជាកំរិតសុវត្ថិភាពសំរាប់ក្មេងៗ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បាននិយាយថា: “ខ្ញុំត្រូវបានផ្លាស់ប្តូរការបង្កើតផ្សេងៗពីសិទ្ធិឯកជនរបស់ខ្ញុំ។ ក្រៅពីនេះ សេវា-កម្មបំរើអតិថិជនរបស់ហ្វេសប៊ុកក៏មិនឋិតថេរ។ ហ្វេសប៊ុកគិតថា អ្នកប្រើប្រាស់មិនអាចធ្វើអ្វីផ្ទុយពីគំនិតរបស់គេបានឡើយ ប៉ុន្តែមិនដូច្នេះទេ ខ្ញុំនឹងនិយាយជាមួយមេធាវីពីបញ្ហានេះ”។

នៅពេលដែលបណ្តាញសង្គមនេះបញ្ចេញនូវកម្មវិធីថ្មីគឺ Timeline គោលបំណងដើម្បីធ្វើឲ្យកាន់តែទាក់ទាញ និងមានភាពងាយស្រួល វាបែរជាកាន់តែធ្វើឲ្យមានភាពខ្វល់ខ្វាយច្រើនពីភាពឯកជនរបស់ហ្វេសប៊ុក។
គួរបញ្ជាក់ផងដែរថា កំរិតអ្នកដែលសប្បាយចិត្ត ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានតែ ៦៦/១០០ ប៉ុណ្ណោះ៕
ដោយ៖ សិលាប្រភព៖ zing