អគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នង ដែលធ្វើពីឈើប្រក់ស័ង្កសី ស្ថិតនៅភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាម៉ោង ១ និង៤៥នាទីរសៀលថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ។

យោងតាមសេចក្តីរាយការណ៍ពីសាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា អគ្គិភ័យបាននឹងកំពុង ឆាបឆេះយ៉ាង ខ្លាំង ហើយនៅពីមុខនោះ មានផ្ទះល្វែងផងដែរ តែមិនទាន់រាលដាលនោះទេ ហើយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានកំពុងជួយអន្តរាគមន៍។មកដល់ម៉ោងប្រមាណ ២ និង ៣០ នាទីរសៀលនេះ អគ្គីភ័យត្រូវបានកងកម្លាំងពន្លត់អគ្គីភ័យគ្រប់គ្រងបានរលត់ស្ទើរទាំងស្រុងហើយ ពុំមានរាលដាលដល់ផ្ទះដទៃនោះទេ។មូលហេតុដែលបង្កអោយមានអគ្គិភ័យមិនទាន់ត្រូវបានគេដឹងនៅឡើយ។ រដូវកាលធ្លាក់ខ្យល់បានឈានមកដល់ សម្រាប់បងប្អូន ប្រជាពលរដ្ឋគ្រប់រូបគួរណាប្រុងប្រយ័ត្នចំពោះករណីនេះព្រោះអាចបណ្ដាលអោយហិនហោចទ្រព្យសម្បតិ្ត៕

/

/

/

/

/

ដោយ៖ ផានិតប្រភពពី៖ DAP