Lin Miaoke (林妙可 ឬ Lin Mao) កុមារីស្រស់ស្អាត ធ្លាប់ច្រៀងបើកឆាកប្រកូតនៅ Olympicប៉េងកាំងកាលពីឆ្នាំ ២០០៨ ត្រូវបានជនអាក្រក់បង្ហោះរូបស្លៀក bikini នៅលើអ៊ីនធើរណែត។

រូបថតថ្មីបំផុតនេះបានធ្វើអោយ Lin Miaoke ត្រូវរងការរិះគន់
ថ្មីៗនេះ រូបថតរបស់ Lin Miaoke ក្នុងសម្លៀកបំពាក់ bikini ត្រូវបានគេបង្ហោះ និងចែករំលែកនៅលើអ៊ីនធើរណែត ធ្វើអោយមានការរិះគន់យ៉ាងខ្លាំងក្លាពីក្រុមអ្នកលេងអ៊ីនធើរណែតនៅប្រទេសចិន។ មូលហេតុនៃការរិះគន់នេះ គឺដោយសារតែ Lin Miaoke ទើបតែមានអាយុមិនដល់១៣ឆ្នាំ។
ប៉ុន្ដែ នៅចំពោះការរិះគន់នោះ អ្នកតំណាងរបស់ Lin Miaoke បានបញ្ចេញប្រតិកម្ម ហើយថា រូបថតសិចស៊ីនោះមិនមែនជារូបរបស់ Lin Miaoke នោះទេ។ អ្នកតំណាងរូបនោះក៏បានថ្លែងថា វាគ្រាន់តែជាការលេងសើចរបស់ជនអាក្រក់ណាមួយតែប៉ុណ្ណោះ។

Lin Miaoke ត្រូវបានពិភពលោកស្គាល់ចាប់តាំងពីនាងមានអាយុ ៩ឆ្នាំ នៅពេលដែលនាងបានបញ្ចេញសម្លេងក៏ពិរោះរណ្ដំនៅក្នុងការច្រៀងបើកឆាកនៅ Olympic ប៉េកាំង ឆ្នាំ ២០០៨។ ប៉ុន្ដែ ចាប់តាំងពីពេលនោះមក ឈ្មោះ Lin Miaoke នេះក៏ចាប់ផ្ដើមត្រូវបានគេភ្ជាប់ជាមួយនឹងរឿងអាស្រូវជាបន្ដបន្ទាប់។
កាលពីឆ្នាំទៅ Lin Miaoke ក៏ធ្លាប់ត្រូវបានគេរិះគន់យ៉ាងច្រើន ដោយសារតែពាក់អាវលើកដើមទ្រូង នៅពេលចូលរួមក្នុងពិធីរៀបការមួយ។

Lin Miaoke ពាក់អាវលើកដើមទ្រូងក្នុងពិធីរៀបការមួយដែលនាងបានចូលរួម

Lin Miaoke កាលពីខែមិនា

Lin Miaoke ក៏ត្រូវគេរិះគន់ថា ប្រើប្រាស់ផលិតផលទំនើបៗហួសហេតុ
បច្ចុប្បន្ន ក្រៅពីការសិក្សា Lin Miaoke ក៏បានចូលរួមបញ្ចេញសមត្ថភាពក្នុងវិស័យសិល្បៈ ហើយនាងគឺជាតារាមិនទាន់គ្រប់អាយុម្នាក់ ក្នុងចំណោមតារាកុមារ ដែលមានភាពល្បីល្បាញ និងរកបា្រក់បានច្រើនជាងគេក្នុងរយៈពេលចុងក្រោយនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing