ក្លិនខ្លួនស្អុយអាក្រក់ គឺជារឿងដ៏អាម៉ាស់មួយ សំរាប់មនុស្សគ្រប់គ្នា មិនថាបុរស ឬស្រ្តីនោះទេ។ជាពិសេស  នៅពេលដែលអ្នកកំពុងតែទិញទំនិញ  នៅក្នុងថ្នាក់រៀន  ការិយាល័យ  និង ពិធីផ្សេងៗ ដែលមានមនុស្សច្រើន។ តើធ្វើយ៉ាងណា ដើម្បីបំបាត់ក្លិនខ្លួនអាក្រក់ទំាងនោះបាន?សូមកុំបារម្ភ ខាងក្រោមនេះ ជាវិធីសាស្រ្តបីយ៉ាង ដើម្បី បំបាត់ក្លិនមាត់ស្អុយ ក្លៀកស្អុយ និងជើងស្អុយ បានយ៉ាងមានប្រសិទ្ធិភាព។

width=500

១/ ក្លិនមាត់ស្អុយ៖ យកស្លឹកតែ ៣ ទៅ ៤ ស្លឹក   ទំពារយឺតៗ ឬ  ទទួលទានទឹកផ្លែក្រូចថ្លុងនិង ទឹកការ៉ុត ដើម្បីបំបាត់ធាតុក្តៅ និង បំបាត់ក្លិនមាត់ស្អុយ។

២/ ក្លិនក្លៀកស្អុយ៖ យកមើមខ្ញី ហាន់ជាបន្ទះស្តើងៗ យកមកជូតត្រង់ក្លៀក ក្នុងមួយថ្ងៃពីរដង។

៣/ ក្លិនជើងស្អុយ៖ យកសាច់ជូរស មួយដុំ ទម្ងន់៦០ក្រាម    ត្រាំក្នុងទឹក   រួចត្រាំជើង រយៈពេល ៣០នាទីមួយថ្ងៃ មួយដង។ ធ្វើបែបនេះ រយៈពេលពី៣ទៅ៥ថ្ងៃ នឹងធ្វើឱ្យក្លិនជើងរបស់អ្នក ល្អប្រសើរឡើងវិញ៕

ដោយ៖ វណ្ណៈប្រភព៖ wikihow