ធ្វើការក្រោមទ្រនំនៃស្ថានីយ៍ទូរទស្សន៍ Thai TV3 ជាច្រើនឆ្នាំមកនេះ តារាប្រុសល្បីឈ្មោះលោក Pope Thanawat និងកញ្ញា Kimmy Kimberley ពុំធ្លាប់សម្ដែងជាគូកំណាន់នឹងគ្នាឡើយ នៅក្នុងខ្សែភាពយន្ដភាគ ។

/

អ្នកគាំទ្រជាច្រើន ប្រាថ្នាឱ្យលោក Pope Thanawat និងកញ្ញា Kimmy Kimberley សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគថ្មី ក្នុងពេលឆាប់ៗនេះ ។

លោក Pope Thanawat ទើបតែសម្ដែងចប់នូវខ្សែភាពយន្ដភាគថ្មីរបស់លោកគឺរឿង “Roy Leh Marnya” ជាមួយនឹងកញ្ញា Bella Ranee ព្រមទាំងរំពឹងថា នឹងមានខ្សែភាពយន្ដថ្មីដើម្បីថតក្នុងពេលឆាប់ៗនេះ ។

/

កញ្ញា Kimmly Kimberley កំពុងថតខ្សែភាពយន្ដថ្មីរបស់នាងគឺរឿង “Song Sanaeha” ជាមួយនឹងលោក James Ma ។ យោងតាមប្រភព ខ្សែភាពយន្ដនេះ នឹងត្រូវថតចប់ ក្នុងពេលឆាប់ៗ នេះ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate