យល់ដឹង៖ នៅពេលដែលអ្នកកុំពុងអង្គុយរៀន ឬធ្វើការហើយអ្នកស្រាប់តែក្អកចេញដោយមិនបានខ្ទប់មាត់អ្នក ជាមួយកូនកន្សែងដៃ ឬក្រដាសអនាម័យ​ នោះអ្នកដែលនៅក្បែរអ្នក និងអាចទទួលផ្ដាសាយភ្លៀមៗពីនាក់។ ដូចដែលយើងបានដឹងហើយថា មេរោគផ្ដាសាយគឺឆ្លងតាមរយះខ្យល់ ដែលបណ្ដាលមកពីមនុស្សម្នាក់ក្អក ឬនិយាយទៅកាន់មនុស្សដ៏ទៃទៀតដោយមិនបាន​ក្ដោបមាត់របស់គេ។width=466width=463

នេះជាវិធីណែនាំ​ ៥យ៉ាងដែលអាចជួយអ្នកអោយផុតពីជម្ងឺផ្ដាសាយ១. លាងសម្អាតដៃអ្នកជាប្រចាំ      អ្នកត្រូវតែសម្អាតដៃរបស់អ្នកជាប្រចាំ ជាពិសេសមុន និងក្រោយចូលបន្ទប់ទឹក ឬក៏មុន     ពេលចាប់ញុំាអាហារ។ អ្នកត្រូវតែប្រាដកថា ដៃរបស់អ្នកគឺតែងតែមានមេរោគជាប់ជានិច្ច      ដូច្នេះចូរអ្នកប្រើប្រាស់សាប៊ូ​ ឬផេះដើម្បីសម្អាតវាជារៀងរាល់ថ្ងៃ។២. ផ្តល់ការចាក់វ៉ាក់សាំង (Vaccinated)     ជម្ងឺផ្ដាសាយត្រូវបានផ្តល់ ដោយការចាក់ថ្នាំវាក់សាំង ដូចជាមនុស្ស​ដៃលមានវ័យចំនាស់     ក្មេងដែលមានអាយុចាប់ពី ៦ ខែទៅ ៥ ឆ្នាំ និងជាពិសេសមនុស្សដែលមានប្រពន្ធការពារ     សេរីរាង្គខ្សោយ។ ស្រ្ដីដែលមានផ្ទៃពោះក៏ត្រួវតែទទួលការបង្ការថ្នាំនេះផងដែរ ពីព្រោះស្រ្ដី     មានផ្ទៃពោះងាយនឹងឆ្លងមេរោគផ្ដាសាយណាស់។width=460​​​​​width=460

៣. ជួបជាមួយលោកវេជ្ជបណ្ឌិតអោយបានទៀងពេល     ពេលអ្នកមានអាការឈឺក្បាល ឬក្អក អ្នកគួរតែជួបលោកគ្រួពេទ្យអោយបានរហ័ស ហើយ     ទៀងទាត់ដើម្បីទទួលបានការប្រឹក្សា និងផ្ដល់ការព្យាបាលត្រឹមត្រូវ។ គ្រូពេទ្យអាចដឹងពី     រោគសញ្ញានៃជម្ងឺអ្នក និងអាចផ្ដល់ប្រឹក្សាបានយ៉ាងមាប្រសិទ្ទិភាពទៀតផង។width=465៤.  សម្រាកនៅផ្ទះអោយបានច្រើន​​      ពេលអ្នកមានជម្ងឺគ្រុនផ្ដាសាយ អ្នកគួរតែសម្រាកព្យាបាលនៅផ្ទះ នេះគឺវាអាចជៀស      ផុតការឆ្លងនៃជម្ងឺនេះទៅកាន់ មិត្តភ័ក្រ ឬអ្នកធ្វើការជាមួយអ្នក។ ម្យ៉ាងទៀតអ្នកក៏អាច      មានពេលច្រើនសម្រាប់លេបថ្នាំ ឬព្យាបាលតាមបែបលក្ខណះគ្រូសារ ដោយដាំទឹកក្ដៅ      ផឹក ឬងូតអោយបានទៀងពេល។

៥. ​​​  ត្រូវប្រើប្រាស់ក្រដាសអនាម័យ ឬម៉ាសបិទមុខ        ពេលអ្នកចេញទៅក្រៅ អ្នកត្រូវតែយកក្រដាសអនាម័យ ឬម៉ាសបិទមាត់តាមខ្លូនជានិច្ច        នេះក្នុងគោលបំនងការពារ នៅដែលអ្នកនិយាយទៅកាន់ទីសារធារណៈ វាអាចអោយ        មេរោគសាយភាយចេញពីខ្លួនអ្នក ហើយអាចឆ្លងចេញទៅខាងក្រៅបានយ៉ាងងាយ។width=464

ដោយ: សារិនប្រភព៖ yourhealth​