អាមេរិក៖ សហរដ្ឋអាមេរិក មិនអាចឈរឱបដៃមើលក្រុមហ៊ុនរថយន្ដ ចិន មានឥទ្ធិពលខ្លាំងក្នុងទីផ្សាររថយន្ដពេកនោះទេ ពោលគឺ អាមេរិក ខិតខំធ្វើយ៉ាងណា កែច្នៃរថយន្ដរបស់ខ្លួនអោយមានភាពប្រណិត ហើយអាចទទួលបានអតិថិជនច្រើន ដូចក្រុមហ៊ុនរថយន្ដ ចិន ឬមួយអាឡឺម៉ង់ជាដើម។ 
នេះជាប្រភេទរថយន្ដ Toyota Avalon ដែលក្រុមហ៊ុន អាមេរិក ទើបតែបានកែច្នៃទៅជារថយន្ដ V-6 Hybrid 2013 ដែលមើលទៅគួរជាទីទាក់ទាញ។
តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន Toyota អាមេរិក បានអោយដឹងថា រថយន្ដ Avalonត្រូវបានក្រុមហ៊ុនដាក់ផ្សាយពាណិជ្ជកម្មតាំងពីដើមឆ្នាំ ២០១៣ មកម្លេះ។ រថយន្ដនេះទៀតសោត មិនត្រឹមតែកែអោយទៅជាប្រភេទរថយន្ដ កាម៉ារី V-6 Hybrid ទេ វាថែមទាំងកែច្នៃអោយក្លាយទៅរថយន្ដ Hybrid Synergy Drive (HSD) ទៀតផង។
ភាពអស្ចារ្យរបស់រថយន្ដ កាម៉ារី V-6 Hybrid ឆ្នាំ ២០១៣ គឺថា រថយន្ដនេះដំណើរការដោយកម្លំាង២៦៨ សេះ និងម៉ាស៊ីនចំនួន 6 (engine)។ កាម៉ារី V-6 Hybrid ស៊ីសាំងត្រឹមតែ ៣.៥ លីត្រប៉ុណ្ណោះក្នុងចម្ងាយដី ១០០គីឡូម៉ែត្រ។ តំលៃរថយន្ដ ក្រុមហ៊ុននឹងផ្ដល់ដំណឹងនៅចុងឆ្នាំ ២១០២នេះ៕



ដោយ៖ សារិនប្រភព៖ yahoo