ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃសត្វរមាំងមួយ បានជួយកូនរបស់ខ្លួន ចេញពីក្នុងទឹក ដែលកំពុងហូរខ្លាំងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការរំភើប តក់ស្លុតនិងសសើរអ្នកម្ដាយ ដែលជារមាំងនោះ ដែលមានចិត្ដជួយកូនរបស់ខ្លួន អោយចេញពីសេចក្ដីស្លាប់។

រូបភាព ដែលមើលទៅស្ទើរតែមិនគួរអោយជឿនេះ ត្រូវបានថតដោយលោក Brand Clinchវ័យ ៥៣ឆ្នាំ រស់នៅរដ្ឋ Utah។ លោក Brand បាននិយាយថា រូបភាពនេះ ត្រូវបានលោកថតពីឧទ្យានជាតិ Alberta ប្រទេសកាណាដា ខណៈសត្វរមាំងជាម្ដាយ បានជួយកូនរបស់ខ្លួន ពីក្នុងទឹកដ៏ជ្រៅ និងមានកំលាំង ហូរគួចខ្លាំង។


លោក Brand បានបន្ដថា នៅទីបំផុត សត្វរមាំង និងកូនរបស់ខ្លួន អាចគេចផុតពីសេចក្ដីស្លាប់ ហើយនាំគ្នាឡើងដើរចេញពីកម្លាំងទឹកបោកបក់ ដោយអំណរ៕
ដោយ៖ រដ្ឋាប្រភព៖ dailymial