ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃទី២៦ មីនាកន្លងទៅ សន្តិសុខយាមកាម ខេត្ត Guangdong មា្នក់ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលដីមួយកន្លែងបានបាត់ស្រុតមួយរំពេច នេះបើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស chinadaily ។

width=457

គួររំឭកផងដែរថា សន្តិសុខម្នាក់នោះ  ត្រូវបានស្លាប់បាត់បង់ជីវិត​  បន្ទាប់ពីគាត់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីគាត់បានធ្លាក់ចូលរណ្តៅ ជម្រៅ ១០ ម៉ែត្រជាង និងមានមុខកាត់ដល់ទៅ ៥ ម៉ែត្រ ខណៈពេលដែលមានការបាក់ស្រុតដីនៅម្តុំនោះ។

width=456

ដោយឡែក     បើតាមប្រភពសារព័ត៌មានដដែលបានបន្ថែមថា  សញ្ញាបង្ការការគ្រោះថ្នាក់ត្រូវបានដាក់តាំងបង្ហាញ   នៅកន្លែងកើតហេតុ   ដែលមានទីតាំងជិត  នឹងការដ្ឋានសាងសង់មួយកន្លែង រីឯប្រជាជននាតំបន់នោះ ក៏ត្រូវបានជម្លៀសចេញ ដើម្បីសុខសុវត្តិភាពផងដែរ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily