ខាងក្រោមនេះ គឺជាខ្សែភាពយន្ដភាគថ្មីៗ ដែលទស្សនិកជន មិនគួរមើលរំលង នៅក្នុងខែកក្កដា និងខែសីហា ឆ្នាំ ២០២០៖

រឿង  Fai Sin Chue

/

ខ្សែភាពយន្ដភាគរឿង “Fai Sin Chue” ដែលរួមសម្ដែងដោយ Ying Rhatha, Yard Yardthip, Bie Thassapak, Off Jumpol និង Joss Way-ar នឹងចាក់បញ្ចាំង នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ នៅលើកញ្ចក់ទូរទស្សន៍ GMM 25 រៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បិ៍ វេលាម៉ោង ៨: ១០ នាទី ។

រឿង Mia Archeep

/

ខ្សែភាពយន្ដភាគថ្មីរឿង “Mia Archeep” ដែលរួមសម្ដែងដោយ Mai Warit និង Prang Kannarun នឹងចាក់បញ្ចាំង នៅថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ ២០២០ ។ ខ្សែភាពយន្ដនេះ នឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 រៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បិ៍ ។

រឿង Duang Baeb Nee Mai Mee Ju

/

តាមរយៈការសម្ដែងរបស់លោក Alek Teeradetch និងកញ្ញា Mint Chalida  ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង“Duang Baeb Nee Mai Mee Ju” នេះ នឹងចាក់បញ្ចាំង នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ ។

រឿង Chun Cheu Bussaba 

/

ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Chun Cheu Bussaba” ដែលចូលរួមសម្ដែងដោយ Thanapat and Bee Namthip នឹងចាក់បញ្ចាំង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ០៨.១៥ នាទីយប់ ។

រឿង  Sunya Ruk Sunya Luang

/

ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង “Sunya Ruk Sunya Luang” គ្រឿងនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ នៅខែកក្កដា ឆ្នាំ ២០២០ ដែលមានការចូលរួមសម្ដែងដោយ Denkhun Ngamnet, Namwhan Phulita និង  Namfon Patcharin ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate