នៅពេលខួបអនុស្សាវរីយ៍ ៦០ឆ្នាំរបស់ Posche  បង្កើតឡើង ពេលនោះស៊េរីឡានSport មួយរបស់ក្រុមហ៊ុន គឺ 911 ក៏ឈានដល់តំរុយ៣៥ឆ្នាំអភិរឌ្ឍមិនជប់ឈរ។

997 GT2ត្រូវបានចាត់ទុកជាម៉ូដែលរថយន្តគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងស៊េរី 911 វាប្រើប្រព័ន្ធជញ្ជូនចលនាក្រោយ ម៉ាស៊ីន I6 បង្កើនសម្ពាធ់២ 3.6L ប៉ុន្តែកម្លាំងសេះ ៥៣០សេះ

/

 GT2 គឺជារតយន្ត 911 ដំបូងមានល្បឿនអតិបរមាឡើងដល់ 320 km/h។ រថយន្តនេះអាចបង្កើនល្បឿនពី 0 ដល់ 100 km/h ក្នុង៤ វិនាទីតែប៉ុណ្ណោះ។ វាមានតំលៃប្រហែល 131.000ផោនអង់គ្លេស (ឬស្មើនឹង 208.0804 USD)

996 GT3

កំណែដំបូងរបស់ម៉ូដែល GT3 ដ៏ល្បីនេះ ត្រូវបានដំឡើង ដើម្បីបង្កើតជំហានថ្មីសំរាប់ Porscheនៅលើផ្លូវប្រកួត ហើយវាបានក្លាយទៅជាម៉ូដែលមានមុខងារដំណើរការល្អជាងគេនៅសម័យនោះម៉ាស៊ីនវា ត្រូវបានផលិតដោយផ្អែកទៅតាមម៉ាស៊ីនរបស់រថយន្តប្រកួត GT1 Le Mans។

/

964 RS

ម៉ូដែលនេះ ត្រូវបានចាត់ទុកថាជាការរកឃើញថ្មី នៅពេលរត់សាកល្បងនៅ Hockenheim(ប្រទេសអាឡឹម៉ង់)។

 

 /

ជាមួយម៉ាស៊ីន ២៦០កម្លាំងសេះ ទម្ងន់ស្រាល និងប្រព័ន្ធហ្រ្វាំងពិសេសមានសុពលភាពPorsche 964 Turbo នៅតែត្រូវបានគេវាយតំលៃខ្ពស់។

RUF CTR

/

 

ត្រូវបានដំឡើង ដោយពឹងផ្អែកទៅលើគំរូរបស់ 911 3.2 Carrera ស៊េរីឆ្នាំ 1987, RUF CTRត្រូវបានបំពាក់ម៉ាស៊ីន 3.4L បង្កើនសម្ពាធពីរ អាចបង្កើនល្បឿនពី ០ ដល់ 100 km/h ក្នុងរយៈពេល ៤វិនាទីជាង ហើយអាចឡើងដល់ល្បឿនអតិបរមា 320 km/h។

959

ត្រូវបានរចនា ដើម្បីប្រកួតប្រជែងជាមួយនិងម៉ូដែលរថយន្តប្រកួត Group B, ម៉ូដែល Porsche959 បង្ហាញខ្លួនលើកដំបូងនៅឆ្នាំ 1987។

 /

959 មានម៉ាស៊ីន I6 2.8L បង្កើនសម្ពាធពីរ កម្លាំងអតិបរមា 450 សេះ អាចបង្កើនល្បឿនពី0 ឡើងដល់ 97 km/h ក្នុង 3,6 វិនាទី ល្បឿនអតិបរមា 317 km/h។ ជាពិសេស មានត្រឹមតែ300 គ្រឿងតែប៉ុណ្ណោះត្រូវបានផលិត។

930 Turbo

 /

 930 Turbo ត្រូវបំពាក់ប្រអប់លេខ ៤លេខ និងម៉ាស៊ីនបង្កើនសម្ពាធមួយតែប៉ុណ្ណោះ ប៉ុន្តែវាល្បីជាមួយនឹងស្លាបខាងក្រោយ និងកងធំជាងធម្មតា។

911 2.7 RS

នេះគឺជាម៉ូដែល ដែលត្រូវបានគេវាតំលៃល្អជាងគេក្នុងស៊េរី 911 របស់។ RS ត្រូវបានបង្កើតដោយពឹងផ្អែកទៅលើម៉ូដែល 911 S ប៉ុន្តែប្រើម៉ាស៊ីនធំជាង 2.7L ឲ្យកម្លាំងសេះ 210។

 /

បច្ចុប្បន្ននេះ តំលៃរបស់វាងមិនថោកជាង 150.000 ផោនអង់គ្លេស (ស្មើរនឹង 238.260 ដុល្លាអាមេរិក)

901

 /

រឿងព្រេងរបស់ 911 ចាប់ផ្តើមពីឆ្នាំ 1963 នៅ Frankfurt Motor Show ជាមួយម៉ូដែលត្រូវរចនាដោយ Butzi Porsche ដែលជាកូនប្រុសរបស់ Ferdinand Porsche។​ ក្នុងការបង្ហាញខ្លួនលើកដំបូង ម៉ូដែលនេះមានឈ្មោះ 901 មិនមែន 911​នោះទេ ដោយសារក្រុមហ៊ុន Peugeot អះអាងថាគេមានសិទ្ធិផ្តាច់ការការប្រើឈ្មោះ 901 ដូច្នេះ Porsche ត្រូវដូរឈ្មោះ វាទៅ 911។

ដោយ៖ មិនាប្រភព៖ autoexpress