អស់ទាស់ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស​ ដែលបានចេញផ្សាយនាពេលកន្លងមកនេះ បានបញ្ជាក់អោយដឹងថា​  វីដេអូដែលថតពីសកម្មភាពលែងត្រីឆ្លាមចូលទៅក្នុងសមុទ្រវិញ ទទួលបាន View ដល់ទៅ ២ លានដងឯណោះនៅក្នុងគេហទំព័រវីដេអូដ៏កំពុងពេញនិយមyoutube ។

គួរបញ្ជាក់ផងដែរថា  សកម្មភាពលែងត្រីឆ្លាមកាចសាហាវមួយក្បាលនេះ ត្រូវបានថតជាប់នៅឯឆ្នេរសមុទ្រ  Ninety Mile Beach  ក្រុងវីតូរីយ៉ា  ប្រទេសអូស្ត្រាលី  បន្ទាប់ពីពួកគេបានចាប់បានវាកាលពីពេលកន្លងទៅ ។  ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនៃការលែងត្រីឆ្លាមដ៏កាចសាហាវមួយក្បាលនេះ    ចូលទៅក្នុងសមុទ្រវិញយ៉ាងណានោះ  តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ៖

ដោយ ៖ រិទ្ធីប្រភព ៖ youtube