ករណីគ្រោះថ្នាក់មួយដែលបណ្ដាលសមជិក៣៦នាក់នៃក្រុមកីឡាវាយកូនហ្គោលលើទឹកកក
Lokomotiv Yaroslavl ត្រូវបាត់បង់ជីវិតកាលពីពេលថ្មីៗបានធ្វើឱ្យវិស័យកីឡាលើពិភពលោក
មានការស្រពោនចិត្តថែមទៀត ខណៈដែលធ្លាប់បានទទួលរងភាពខ្លោចផ្សារបែបនេះជា
ច្រើនលើកកាលពីអតិតកាលដោយសារការធ្វើដំណើរតាមយន្ដហោះ។
កន្លែកើតហេតុនៃគ្រោះថា្នក់ធា្លក់យន្ដហោះដែលនាំឱ្យសមាជិកមួយចំនួន
នៃក្រុម កីឡាបាល់ Torino A.C ត្រូវស្លាប់កាលពីឆ្នាំ១៩៤៩។
ក្រុមកីឡាបាល់ទាត់ Alianza Lima, Peru ឆ្នាំ១៩៨៧ គ្រោះថ្នាក់ដ៏អាក្រក់មួយបានកើតឡើង
កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ១៩៨៧ ខណៈដែលយន្ដហោះមានស្លាកលេខF27-400M របស់ទ័ពជើង
ទឹក Peru ដែលដឹកកីឡើករបាល់ទាត់នៃក្រុម Alianza Lima បានធ្លាក់ចូលទៅក្នុងសមុទ្រប៉ា
ស៊ីហ្វិកនៅពេលវាស្ថិកក្នុងចម្ងយពីកន្លែងចុះចត់ប្រមាណជា៦ម៉ៃល៍។ចំនួនអ្នកដែលបាន
ស្លាប់ក្នុងករណីនេះមាន៤៣នាក់រួមទាំងកីឡាករក្រុមគ្រូបង្វិកក្រុមអ្នកគ្រប់គ្រងក្រុមអ្នកលើក
ទឹកចិត្តព្រមទាំងអ្នករួមដំណើរទាំងអស់ក៏ត្រូវបានស្លាប់លើកលែងតែអ្នកបើកបរតែប៉ុណ្ណោះ
ដែលនៅរស់រានមានជីវិត។
ពេលនោះ ក្រុម Alianza Lima កំពុងធ្វើដំណើរវិលត្រលប់មកវិញបន្ទាប់ពីការប្រកួតដណ្ដើម
ជើងឯកពាន់រង្វាន់ជាតិ។ក្រោយពីគ្រោះថ្នាក់កើតឡើង កងទ័ពជើងទឹក Peru មិនបានធ្វើសន្និ
សិតកាសែនមិនប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតរបស់ពួកគេហើយថែមទាំងហាមមិនឱ្យ
មានការស៊ើបការណ៍ជាលក្ខណឯករាជនោះដែរ។
ព័ត៌មានដែលបានផ្សាយមិនផ្លូវការកាលពីពេលនោះនិយាយថា គ្រោះថ្នាក់នេះគឺដោយសារ
ម៉ាស៊ីនយន្ដហោះ។ទន្ទឹមនឹងនេះ ទ័ពជើងទឹកតែងរកមធ្យោបាយលាក់បាំងការពិតដើម្បី
បង្ហាញពីសមត្ថភាពរបស់ខ្លួន។រហូតដល់ឆ្នាំ២០០៦ ទើបលទ្ធផលនៃការស៊ើបអង្កេតត្រូវបាន
គេលាតត្រដាងជាផ្លូវការ។គេរកឃើញថាទន្ទឹមនឹងបញ្ហាម៉ាស៊ីនមានភាពទ្រុឌទ្រោមមូលហេតុ
សំខាន់ដែលនាំឱ្យធ្លាក់យន្ដហោះនោះគឺដោយសារកាពមិនមានជំនាញច្បាស់លាស់ក្នុងការ
បើកបរនាពេលយប់របស់ពីឡុត។គាត់បានច្រលំខណៈពេលដែលខ្លួនកំពុងធ្វើការពេលយន្ដ
ហោះមានអាសន្ន។
ក្រុម Alianza ពេលនោះបានបាត់បង់កីឡាករល្អៗដែលជាសសរទ្រូងរបស់ខ្លួន ប៉ុន្ដែសម្ព័ន្ធ
បានទាត់ Peru ក៏មិនបានសម្រេចចិត្តបញ្ឈប់ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកមុនកាលកំ
ណត់នោះដែរ។នៅក្នុងការប្រកួតប៉ុន្មានលើកចុងក្រោយក្រុម Alianza ត្រូវប្រើប្រាស់កីឡើករ
ដែលមានបទពិសោធតិចតួច ហើយមានកីឡារករខ្លះមកយឺតរួមជាមួយកីឡាករស្មាគចិត្ត
ដែលបានឈប់សម្រាករួចហើយផងដែរ។
ក្រុមកីឡាក្រៅអាជីព អាមេរិក ឆ្នាំ១៩៨០
យន្ដហោះដែលមានស្លាកលេខ០០៧របស់ក្រុមហ៊ុនអាកាសចរណ៍ Poland បានទទួលរង
គ្រោះថ្នាក់នៅឯ Warsaw ប្រទេស Poland កាលពីឆ្នាំ១៩៨០ ដោយសារបញ្ហាបច្ចេកទេស
ខណៈដែលអ្នកបើកបរកំពុងធ្វើការហោះហើរវិលជុំដើម្បីរង់ចាំបញ្ជាចុះចត។ពេលនោះអ្នក
ដំណើរទាំងអស់ចំនួន៨៧នាក់ត្រូវស្លាប់ក្នុងនោះមានសមាជិកភាគច្រើននៃក្រុមកីឡាបាល់
ទាត់ក្រៅអាជីពរបស់អាមេរិកផងដែរ ដែលពេលនោះពួកគេកំពុងធ្វើដំណើរទៅកាន់ Poland
ដើម្បីប្រកួតជាក្រុមកីឡាករនៃប្រទេសនេះនិងកីឡាករមកពីរូស្ស៊ី។
យន្ដហោះ០០៧បានចេញដំណើរពី ក្រុង New York នៅវេលាម៉ោង២១និង១៨នាទី។ក្រោយ
ពីរយៈពេល៩ម៉ោង(ម៉ោង១១និង១៣នាទី ម៉ោងក្នុងស្រុក)យន្ដហោះនេះបានទៅដល់កន្លែង
ចុះចត។ប្រមាណជា១នាទីមុនពេលចុះចត ក្រុមអ្នកបើកបរផ្ដល់ដំណឹងថា ភ្លើងហ្វានៅត្រង់
ស្លាបមិនភ្លឺ។ពួកគេក៏បានស្នើធ្វើការហោះហើរវិលជុំដើម្បីឱ្យក្រុមវិស្វករត្រួតពិនិត្យនិងកំណត់
ថាតើមកពីមូលហេតុឆេះហ្វុយហ្ស៊ិប ភ្លើងប្រកាសអាសន្នខូចឬដោយសារឧបករណ៍សម្រាប់
ចុះចត់មានបញ្ហា។ប៉ុន្ដែ ប្រមាណជា៩វិនាទីប៉ុណ្ណោះបន្ទាប់ពីការសន្ទនាចុងក្រោយ ស្រាបតែ
យន្ដហោះនេះក៏ដំក្បាលចុះក្រោម ហើយប្រមាណជា២៦វិនាទីក្រោយ វាក៏ហោះទៅបុកនឹង
គល់ឈើមួយហើយឆាបឆេះតែម្ដង។
ជនរងគ្រោះម្នាក់ចំណោមអ្នកល្បីឈ្មោះជាងគេនោះគឺលោក Johnny �Bump City� Bumphus
ដែលទទួលានពិន្ទុច្រើននិងបានចូលទៅក្នុងក្រុម Olympic របស់អាមេរិក។
ក្រុមកីឡាបាល់បោះ University of Evansville ឆ្នាំ១៩៧៧
ថ្ងៃទី១៣ខែធ្នូឆ្នាំ១៩៧៧ យន្ដហោះ DC-3 ដឹកក្រុម University of Evansville បានដំក្បាល
ចុះវាលស្រែមួយនៅក្បែរព្រលានយន្ដហោះ Evansville។អ្នកដំណើរទាំងអស់ចំនួន២៩នាក់
រួមមានទាំងសមាជិកក្រុមកីឡាបាល់បោះចំនួន១៤នាក់ក៏ត្រូវស្លាប់ផងដែរ។កីឡាករម្នាក់
មិនអាចចូលរួមក្នុងការប្រកួតនោះបានដូច្នេះទើបគាត់រួចពីចង្កូមមជុរាជ ប៉ុន្ដែក្រោយមក
មិនយូរប៉ុន្មានគាត់ក៏ត្រូវស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្ដ។
យន្ដហោះមានស្លាកលេខ DC-3 ដឹក ក្រុម University of Evansville ទៅកាន់ Nashville
(Tennessee) ដើម្បីចូលរួមក្នុងការប្រកួតជាមួយក្នុង Middle Tennessee University។
យន្ដហោះបានជួបនឹងគ្រោះថ្នាក់ក្រោយពីការចាកចេញពីព្រលានយន្ដហោះ Evansville
ប្រមាណជា៩០វិនាទីដែលពេលនោះអាកាសធាតុមានភ្លៀងនិងចុះអ័ភ្រ។មូលហេតុនៃ
គ្រោះថ្នាក់នេះគឺដោយសារបាត់បង់តុល្យភាពទម្ងន់និងការបរាជ័យរបស់ក្រុមបើកបរក្នុងការ
បើកសោសុវត្ថិភាពខាងក្រៅ។
ក្រុមកីឡាបាល់ Cal Poly ឆ្នាំ១៩៦០
គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ១៩៦០ នៅពេលយន្ដហោះ C-46
នេះដឹកក្រុមកីឡាករ California Polytechnic State University បានជួបនឹងបញ្ហាក្រោយពី
ចាកចេញពីព្រលាន Toledo Express Airport នៅ Toledo នៃរដ្ឋ Ohio។យន្ដហោះនេះត្រូវ
បានគេប្រើប្រាស់ចាប់ពីសង្គ្រាមលោកលើកទី២ហើយវាត្រូវធ្លាក់បាក់ជា២កំណាត់និងឆាប
ឆេះទាំងស្រុង។អ្នកដំណើរ២២នាក់ក្នុងចំណោម៤៨នាក់បានបាត់បង់ជីវិតក្នុងនោះមានកីឡា
ករ១៦នាក់ផងដែរ។លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថាយន្ដហោះនេះបានដឹកលើស
ចំនុះ។ចំណែកអាកាសធាតុមិនល្អក៏ជាមូលហេតុមួយដែលនាំឱ្យមានគ្រោះថា្នក់នេះផងដែរ
ដែលពេលនោះចម្ងាយដែលអាចមើលឃើញគឺស្មើសូន្យ។
ក្រោយពីព្រឹត្តិការណ៍អាក្រក់ខាងលើ គណគ្រប់គ្រង California Polytechnic State University
បានលុបចោលការប្រកួតចុងក្រោយចំនួន៣របស់ខ្លួននៅក្នុងរដូវកាលឆ្នាំ១៩៦០។ចាប់តាំង
ពីពេលនោះមក អតិតនិសិត្ស Cal Poly និង គ្រូបង្វិក របស់ NFL Hall of Fame គឺលោក John
Madden បាក់ស្បាតក្នុងការធ្វើដំណើរដោយយន្ដហោះ។លោក Madden ធ្លាប់ប្រកួតឱ្យក្រុម
California Polytechnic State University ចាប់ពីឆ្នាំ១៩៥៧ដល់ឆ្នាំ១៩៥៨។នៅក្នុងពេលគ្រោះ
ថ្នាក់នោះកើតឡើង គាត់កំពុងហ្វិកហាត់នៅក្បែរ Allan Hancock Junior College។ក្នុងចំ
ណោមអ្នកដែលបានស្លាប់ ភាគច្រើនគឺជាមិត្តភ័ក្ដរបស់គាត់។
ចាប់តាំងពីគ្រោះថ្នាក់នោះបានកើតឡើង រហូតមកដល់ឆ្នាំ១៩៦៩ ទើប Cal Poly វិលមក
ប្រកួតនៅខាងក្រៅរដ្ឋ California។
ក្រុមកីឡាបាល់ Wichita State ឆ្នាំ១៩៧០
កាលពីថ្ងៃទី២ខែតុលាឆ្នាំ១៩៧០ យន្ដហោះ Martin 4-0-4 ដឹកក្រុមកីឡាករ Wichita State
University បានហោះទៅបុកកំពូលភ្នំមួយខណៈកំពុងស្ថិតនៅចម្ងាយប្រមាណជា៨ម៉ៃល៍
ពីភាគខាងលិចនៃតំបន់ Silver Plume (Colorado )។ មនុស្សចំនួន២៩នាក់ក្នុងចំណោម៣៦នាក់រួមនិងសមាជិកអ្នកបើកបរ៤នាក់បានស្លាប់នៅ
នឹងកន្លែងកើតហេតុនិង២នាក់ទៀតក្រោយមកក៏បានស្លាប់ដោយសាររបួសធ្ងន់។យន្ដហោះ
នេះគឺជាយន្ដហោះមួយក្នុងចំណោមពីរគ្រឿងដែលដឹកក្រុមកីឡាករ Wichita State
University ទៅកាន់ Logan (Utah) ដើម្បីចូលរួមក្នុងការប្រកួតជាមួយ ក្រុម Utah State
University។យន្ដហោះមួយគូនេះត្រូវបានគេហៅថា លឿងនិងខ្មៅ ដែលហៅតាមព័ណ៌អាវ
របស់ក្រុមបាល់ទាត់ខ្លួន។យន្ដហោះឈ្មោះលឿងដឹកក្រុមកីឡាករប្រកួតជាផ្លូវការ ក្រុមគ្រូ
បង្វិកនិងក្រុមអ្នកលើកទឹកចិត្តរីឯយន្ដហោះឈ្មោះខ្មៅបានដឹកក្រុមកីឡាបម្រុងនិងក្រុមអ្នក
លើកទឹកចិត្តផ្សេងទៀត។បន្ទាប់នោះ ការប្រកួតត្រូវបានគេលុបចោល។ក្រុម Utah State បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធនៃជនរងគ្រោះនៅលើទីលានបាល់ទាត់ដែលគ្រោងនឹង
ធ្វើការប្រកួតនោះ។ពេលនោះ កម្រងផ្កាមួយកម្រងត្រូវបានដាក់នៅលើគំនូស ៥០-yard។
ក្នុងពេលនោះ ក្រោយពីបានបង្កើនចំនួនកីឡាករថ្មីដើម្បីបំពេញចំនួនដែលនៅសេះសល់
របស់ក្រុម Wichita បានបន្ដការប្រកួតដែលនៅសល់នារដូវកាល១៩៧០។ទោះជាយ៉ាងណា
ក៏ដោយ Wichita State ក៏ធ្លាប់បានធ្វើសកម្មភាពនៅរដូវកាលឆ្នាំ១៩៨៦ផងដែរ។ក្រោយមក មានសាកលវិទ្យាល័យមួយបានសាងសង់កន្លែងគោរពវិញ្ញាណក្ខ័ន្ធមួយសម្រាប់រំលិកពី
គ្រោះថ្នាក់ដ៏ឈឺចាប់នេះ ដែលកន្លែងនោះត្រូវបានគេហៅថា Memorial �70។ជារៀងរាល់ឆ្នាំ
ក្នុងវេលាម៉ោង៩ព្រឹកថ្ងៃទី២ខែតុលា នៅទីនេះតែងតែត្រូវបានគេប្រារព្ធពិធីបុណ្យរំលិកគោរព
វិញ្ញាណក្ខ័ន្ធជនរងគ្រោះកាលពីអតិតកាល។
ក្រុមកីឡា Torino A.C ឆ្នាំ១៩៩៤៩
កាលពីថ្ងៃទី១ខែឧសភាឆ្នាំ១០៤៩ គ្រោះថា្នក់យន្ដហោះមួយបានសម្លាប់ជីវិតមនុស្សដែល
ភាគច្រើនគឺជាសមាជិកនៃ កីឡាករ ក្រុមTorino A.C ដែលមានឈ្មោះល្បីថាជា Il Grande Torino។យន្ដហោះ Fiat G212CP បានបុកកំពូលភ្នំ Superga នៅជិតតំបន់ Turin បណ្ដាល
ឱ្យអ្នកដំណើរទាំងអស់ត្រូវស្លាប់ ក្នុងនោះរួមមានជនរងគ្រោះ១៨នាក់គឺជាកីឡាករ ជាមន្ត្រី
គ្រប់គ្រងនៃក្រុមបាល់ក៏ដូចជាអ្នកយកព័ត៌មាននិងអ្នកបើកបរផងដែរ។
កាសធាតុមិនល្អ រយៈចម្ងាយនៃការមើលឃើញមានកំណត់ ប្រព័ន្ធព័ត៌មានមិនទាន់សម័យ
គឺជាមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើង។
គ្រោះថ្នាក់អាក្រក់នេះបានធ្វើឱ្យអួលអាក់ដល់វិស័យកីឡានៅប្រទេស អ៊ីតាលី ព្រោះថានៅ
ពេលនោះ Torino គឺជាក្រុមមួយដ៏មានឥទ្ធិពល។ក្រុមនេះធ្លាប់ទទួលបានតំណែងជើកឯក
Serie A ចុងក្រោយ(នៅមុនពេលរដូវការប្រកួតត្រូវបានផ្អាកដោយសង្គ្រាមលោកលើកតី២
ហើយក្រុមនេះក៏បានទទួលតំណែងជើងឯក៤លើកចាប់តាំងពីរដូវកាលនៃការប្រកួតបាន
ចាប់ផ្ដើមឡើងវិញក្នុងឆ្នាំ១៩៤៦)។
ក្នុងអំឡុងពេលនៃការរងគ្រោះថ្នាក់ Torino A.C. កំពុងនាំមុខគេនៅ Serie A ខណៈដែលការ
ប្រកួតចុងក្រោយនៅសល់តែ៤លើកទៀត។ជាមួយនឹង៤ការប្រកួតចុងក្រោយជាមួយ
Genoa,Palermo, Sampdoria និង Fiorentina ក្រុម Torino A.C.ត្រូវបញ្ចេញសុទ្ធតែកីឡាករ
ថ្មីៗ។
ដើម្បីគោរពនិងចែករំលែកទុក្ខព្រួយរបស់ Torino A.C. គូប្រកួតនានាក៏បានប្រើប្រាស់កីឡា
ករថ្មីៗក្នុងការប្រកួតនេះផងដែរ។
គ្រោះថ្នាក់នេះក៏បានធ្វើឱ្យក្រុមជម្រើសជាតិ អ៊ីតាលី កាលណោះត្រូវចុះខ្សោយ ព្រោះថា
ក្នុងក្រុមជម្រើសជាតិនេះមានកីឡាករចំនួនដល់ទៅ១០នាក់គឺជាកីឡាករមកពីក្រុម Torino។
ក្រុម Torino ក៏ត្រូវចំណាយពេលច្រើនទើបដណ្ដើមមកវិញនូវតំណែងជើងឯកនាឆ្នាំ១៩៧៦។
ក្នុងគ្រោះថ្នាក់នោះ មានកីឡាកររបស់ក្រុម Torino តែម្នាក់គត់ដែលមានសំណាងនៅរស់
ដោយសារពេលនោះគាត់កំពុងសម្រាកព្យាបាលរបួសនៅប្រទេស Portugal។
ក្រុមបាល់ទាត់ MU ឆ្នាំ១៩៥៨
គ្រោះថ្នាក់នៅ Munich បណ្ដាលឱ្យសមាជិជាច្រើននាក់នៃក្រុម
MU ត្រូវបាត់បង់ជីវិត។
មួយថ្ងៃក្រោយពីប្រកួតស្មើ៣ទល់នឹង៣នៅ Yugoslavia ដើម្បីឈាមទៅប្រកួតនៅពាក់
កណ្ដាលផ្ដាច់ព្រ័ត C1 នាថ្ងៃទី៦ខែកុម្ភឆ្នាំ១៩៥៨ បណ្ដាសមាជិកនៃក្រុម MU មានការរីកយ៉ាង
ខ្លាំងនៅលើយន្ដហោះដែលធ្វើដំណើរវិលមកកាន់អង់គ្លេស ពួកគេមិនបានដឹងថា គ្រោះថ្នាក់
អាក្រក់កំពុងរង់ចាំពួកនៅខាងមុខនោះឡើយ។
នៅលើផ្លូវវិលមកពី Belgrad យន្ដហោះមានស្លាកលេខ៦០៩ British European Airlines បាន
ឈប់ចាក់ប្រេងនៅ Munich។ប៉ុន្ដែ ដោយសារព្រឹលមានសភាពក្រាស់ពេកទើបយន្ដហោះនេះ
មិនអាចហោះហើរបាន។រហូតដល់ម៉ោង១៥និង៤នាទី អ្នកបើកបរយន្ដហោះនេះបានសាក
ល្បងហោះហើរម្ដងទៀត ពួកគេស្មានថាបានជោគជ័យនៅពេលវាមានល្បឿន២១គមក្នុង
១ម៉ោង។ប៉ុន្ដែ ពេលធ្វើដំណើរដល់កំណាត់ផ្លូវចុងក្រោយនៃព្រលាន កង់យន្ដហោះបានធ្លាក់
ចូលទៅក្នុងស្រទាប់ទឹកកក បណ្ដាលឱ្យល្បឿនថយចុះមកនៅ១៩៤គមក្នុង១ម៉ោងហើយ
យន្ដហោះក៏ត្រូវប្ដូរទិសនិងបុកទម្លុះរបងព្រលានយន្ដ ស្លាបខាងឆ្វេងបានប៉ះទៅនឹងផ្ទះមួយ
ខ្នង រីឯខ្លួនយន្ដហោះបានជ្រុលទៅបុកផ្ទះមួយខ្នងទៀត ហើយវាបានបាក់ទាំងស្រុងមុន
ពេលឆាបឆេះ។
នៅក្នុងចំណោមអ្នកដំណើរ៤៤នាក់ មាន២១នាក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះមានកីឡា
ករនៃក្រុម MU ចំនួន៧នាក់គឺមាន៖ Roger Byrne ជាប្រធានក្រុមនិងជាខ្សែការពារជួក្រោយល្អ
បំផុតរបស់អង់គ្លេសនាពេលនោះ និង Tommy Taylor ខ្សែប្រយុទ្ធ រួមនឹង ខ្សែការពារផ្សេង
ទៀតគឺ Eddie Colman, Mark Jones, Geoff Bent និងខ្សែប្រយុទ្ធ David Pegg និង Liam Billy Whelan។ចំណែក Duncan Edwards ដែលត្រូវបានវាយតម្លៃខ្ពស់សម្រាប់តំណែងជាខ្សែ
ប្រយុទ្ធរបស់ខ្លួននោះក៏ត្រូវបានទទួលមរណភាពក្រោយពីទទួលការព្យាបាលពីគ្រូពេទ្យ
អស់រយៈពេល១៥ថ្ងៃមក។
ក្រុមកីឡាជិះស្គីលើទឹកកកអាមេរិក ឆ្នាំ១៩៦១
កាលពីថ្ងៃទី១៥ខែកុម្ភឆ្នាំ១៩៦១ យន្ដហោះ Sabena Flight 548 បានដឹងកអ្នកដំណើរពី
New York ទៅកាន់ Brussels ហើយបានរងគ្រោះថ្នាក់នៅពេលចុះចត់។អ្នកដំណើរទាំង
អស់នៅក្នុងយន្ដហោះរួមទាំងអ្នកនៅលើដីម្នាក់ក៏ត្រូវស្លាប់។ក្នុងចំណោមអ្នកស្លាប់ គឺមាន
កីឡាករស្គីទឹកកកអាមេរិកចំនួន១៨នាក់រួមនឹងសមាជិកគ្រួសារពួកគេចំនួន១៦នាក់ ក្រុមគ្រូបង្វិកនិងក្រុម
អ្នកគ្រប់គ្រងផងដែរដែលពេលនោះពួកគេកំពុងធ្វើដំណើរទៅកាន់ Prague ដើម្បីចូលរួម
ក្នុងការប្រកួតដណ្ដើមជើងឯកពិភពលោកនាឆ្នាំ១៩៦១។
នៅពេលទៅដល់ព្រលានយន្ដហោះ Brussels យន្ដហោះនេះត្រូវបានស្នើឱ្យហើរវិលជុំដើម្បី
រង់ចាំកូនយន្ដហោះមួយចាកចេញពីផ្លូវ។ក្រោយមក ស្រាប់តែយន្ដហោះបានដំក្បាលចូល
ទៅក្នុងវាលស្រែនៅក្បែរនោះតែម្ដង។អ្នកដំណើរទាំងអស់ត្រូវស្លាប់និងរួមទាំងកសិករម្នាក់
បានស្លាប់និងម្នាក់ទៀតរងរបួស។
ការប្រកួតជើងឯកកាលពីពេលនោះត្រូវបានលុបចោល។ពីសេតវិមាន ប្រធានាធិបតិ អាមេ
រិក លោក John F. Kennedy បានបង្ហាញពីភាពក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ព្រោះថា ក្នុងចំណោម
នោះ មានកីឡាករម្នាក់ (Dudley Richards) គឺជាមិត្តរបស់គាត់។
ក្រុមជម្រើសជាតិ Zambia ឆ្នាំ១៩៩៣
គ្រោះថ្នាក់នេះបានកើតឡើងចំពោះក្រុមជម្រើសជាតិ Zambia ខណៈដែលពួកគេកំពុងធ្វើដំ
ណើរទៅកាន់ Senegal ដើម្បីចូលរួមក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ១៩៩៤ ដែលពេល
នោះពួកគេធ្វើដំណើរតាមយន្ដហោះយោធា កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ១៩៩៣។
អ្នកដំណើរទាំងអស់នៅលើយន្ដហោះបានស្លាប់ ក្នុងនោះមានកីឡាករ១៨រូប ក៏ដូចជា
ប្រធានគ្រូបង្វិក។
នៅមុនពេលកើតហេតុ មានប្រផ្នូលមិនល្អបានកើតឡើង។ក្នុងអំឡុងពេលហោះហើរពី
Zambia ទៅកាន់ Senegal យន្ដហោះនេះត្រូវឈប់ចំនួនពីរលើក។លើកទីមួយនៅ Congo
ដោយសារបញ្ហាម៉ាស៊ីន។លើកទីពីរនៅ Libreville (Gabon) ដោយសារឆេះម៉ាស៊ីនមួយ។
ក្រោមមក អ្នកបើកបរបានដោះម៉ាស៊ីនខូចនោះចេញធ្វើឱ្យយន្ដហោះខ្វះទម្ងន់នៅពេលវា
ចាកចេញពី Libreville។បន្ទាប់មក យន្ដហោះនេះបានធ្លាក់ពីលើចូលទៅសមុទ្រ។
បើទោះជាមានគ្រោះថា្នក់អាក្រក់នេះកើតឡើងចំពោះក្រុមខ្លួនក៏ដោយ ប៉ុន្ដែចុងក្រោយ
Zambia បានឈានឡើងដល់ការប្រកួតផ្ដាច់ព្រ័តនិងបានទទួលចំណាត់ថ្នាក់លេខ២បន្ទាប់
ពី Nigeri ។
ក្រុមបាល់ឱប Old Christians របស់ Uruguay ឆ្នាំ១៩៧២
ថ្ងៃទី១៣ខែតុលា យន្ដហោះ571 របស់ទ័ពអាកាស Uruguay បានដឹកអ្នកដំណើរ៤៥នាក់ក្នុង
នោះមានក្រុមកីឡាបាល់បោះ Old Christians និងក្រុមគ្រួសាររបស់ពួកគេរួមទាំងមន្ត្រីរបស់
ក្រុមនេះបានជួបនឹងគ្រោះថ្នាក់ដ៏រន្ធត់នៅភ្នំ Andes។
ជើងយន្ដហោះចុងក្រោយកាលក្នុងថ្ងៃនោះបានដឹកក្រុម Old Christians ពី Montevideo
(Uruguay) ទៅកាន់ Santiago (Chile) ដើម្បីចូលរួមក្នុងការប្រកួត។ដោយសារធាតុអាកាស
មិនអំណោយផលនិងការចុះខ្សោយរបស់យន្ដហោះ 571ពេលនោះមិនអាចហោះឆ្លងកាត់
កំពូលភ្នំ Andres បាន ហើយក៏ត្រូវបង្ខំចិត្តហោះកាត់តាមចន្លោះភ្នំនានា។ប៉ុន្ដែ អ្នកបើក
បរបានស្មានខុសទិសដៅដែលត្រូវធ្វើដំណើរទើបមានគ្រោះថ្នាក់នេះកើតឡើង។ក្នុងករណី
នេះមានមនុស្សស្លាប់២៩នាក់ចំណែក១៦នាក់ផ្សេងទៀតបានរួចផុតពីក្ដីមរណា។
ក្រោយមក គ្រោះថ្នាក់ដ៏រន្ធត់នេះត្រូវបានគេសរសេរជារឿងមួយមានឈ្មោះថា Alive
មិនយូរប៉ុន្មាន រឿងនេះក៏ត្រូវបានគេថតជាខ្សែភាពយន្ដដោយរក្សាឈ្មោះដើមគឺ Alive៕
សូរីយ៉ា