ខាងក្រោមនេះ គឺជាតារាប្រុសស្រី ដែលសម្ដែងជាតួរង នៅក្នុងខ្សែភាពយន្ដភាគថៃរឿង “Kluen Cheewit” ហើយក្រោយមក ទទួលបានភាពល្បីល្បាញកាន់តែខ្លាំង៖

កញ្ញា Toey Jarinporn

/

នៅក្នុងខ្សែភាពយន្ដ “Kluen Cheewit” កញ្ញា Toey Jarinporn សម្ដែងជាតួនាង ‘Piak’ ។ តាមរយៈទេពកោសល្យសម្ដែងដ៏លេចធ្លោរបស់នាង តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ បច្ចុប្បន្ន បានក្លាយជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។  ឆ្នាំនេះ នាងបានឈ្នះពានកិត្ដិយសជាតួឯកស្រីឆ្នើម ‘The Best Actress in Leading Role’  ពីកម្មវិធីប្រគល់ពានរង្វាន់ 17th Kom Chad Luek Awards លើកទី ១៧ តាមរយៈទេពកោសល្យសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដ “Toong Sanaeha” ។

កញ្ញា Nychaa Nuttanicha

/

កញ្ញា Nychaa អាយុ ២៥ ឆ្នាំ មានឈ្មោះបោះសម្លេងជាតារាស្រីវ័យក្មេងមួយរូប តាមរយៈទេពកោសល្យសម្ដែងដ៏អស្ចារ្យរបស់នាង ។ នៅក្នុងខ្សែភាពយន្ដ “Kluen Cheewit” តារាស្រីរូបនេះ សម្ដែងជាតួនាង ‘Dao’ ដែលជាមិត្ដដ៏ស្និទ្ធស្នាលបំផុតរបស់ Yaya Urassaya ។ បច្ចុប្បន្ន នាងកំពុងថត ខ្សែភាពយន្ដភាគថ្មីរឿង “Game Pratana” ជាមួយនឹងលោក Alek Teeradetch ។

កញ្ញា Bua Nalinthip

/

តារាស្រីរូបនេះ សម្ដែងជាតួអង្គនាង ‘Jane’ ដែលជាប្អូនស្រីរបស់ Masu នៅក្នុងរឿង “Kluen Cheewit” ។ នាង Bua Nalinthip វ័យ ៣០ ឆ្នាំ បានក្លាយជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប ក្រោយពីការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដ “Tra Barb See Chompoo” ដែលនាងសម្ដែងជាមួយនឹងលោក Pon Nawasch ។ បច្ចុប្បន្ន ខ្សែភាពយន្ដភាគរបស់នាងរឿង“Praomook”  កំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 និងទទួលបានការ Feedback ដ៏អស្ចារ្យពីអ្នកទស្សនា ។

លោក Masu Junyangdikul

/

លោក Masu វ័យ ២៧ ឆ្នាំ បានសម្ដែងជាតួប្រុសដំបូង ជាមួយនឹងតួអង្គភ្ញៀវ នៅក្នុងខ្សែភាពយន្ដខ្នាតខ្លីរឿង “Luerd Mungkorn Series” និងរឿង “Kor Pen Jaosao Suk Krung Hai Cheun Jai” ។ លោកសម្ដែងជាតួឯកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Bu Ram Pram Pra” ។  នៅក្នុងខ្សែភាពយន្ដ “Kluen Cheewit” លោក សម្ដែងជានាយ ‘Jate’ ដែលស្រឡាញ់នាង ‘Dao’ សម្ដែងដោយកញ្ញា Nychaa ។ បច្ចុប្បន្នលោកជាតារាប្រុសដ៏មានប្រជាប្រិយភាពម្នាក់ ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates