អន្តរជាតិ ៖ ជាការពិតណាស់ នាប៉ុន្មានសតវត្សចុងក្រោយនេះ  ពិភពលោកកំពុងតែមានបំរែបំរូលអាកាសធាតុយ៉ាងខ្លាំង    ដែលនៅក្នុងនោះ  សីតុណ្ហភាពកាន់តែកើនកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ​ ស្របពេលដែលគ្រោះធម្មជាតិ បានកើតឡើងជារឿយៗទូទាំងពិភពលោក មិនចំពោះប្រទេសណានោះមួយនោះទេ។

width=472

width=472

ដោយឡែក កាលពីមួយសប្តាហ៍កន្លងទៅថ្មីៗនេះ ប្រទេសចិនក៏បានជូបគ្រោះអាក្រក់ធម្មជាតិផងដែរ នោះគឺ ព្យុះព្រិល ដែលបានបោកបក់មកខេត្ត  Heilongjiang  ដែលមានទីតាំងស្ថិតនៅទិសឦសានប្រទេសចិន  នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស​ chinadaily កាលពីម្សិលមិញនេះ។

width=471

គួរបញ្ជាក់ផងដែរថា ប្រភពសារព័ត៌មានមួយនេះ មិនទាន់បានបញ្ជាក់អះអាងនៅឡើយទេ ស្តីពីការបាត់បង់អាយុជីវិតប្រជាពលរដ្ឋនោះទេ បន្ទាប់ពីព្យុះព្រិលបានបោកបក់មកលើខេត្តមួយនេះ។ ឥទ្ធិពលអាក្រក់ដែលសាយភាយចេញពីគ្រោះធម្មជាតិមួយនេះ​ គ្រាន់តែបានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបានបង្អាក់នូវប្រព័ន្ធគមនាគមន៍ផ្សេងៗតែប៉ុណ្ណោះ៕

width=471

width=471

ដោយ ៖ ពិសីប្រភព ៖ chinadaily