អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្នុងទីក្រុង London ឯណ្ណោះវិញ គឺមានស្រី្ដជាច្រើន ដែលជាអ្នករកស៊ីផ្លូវភេទ បានបង្ហោះ នូវរូបភាពស៊ិចស៊ី ដែលទាក់ទាញនូវសេវាកម្ម របស់ខ្លួនគេ ទៅក្នុងទំព័រ Facebook និង ទំព័រ Twitter​ ។

width=457

ការលេចឡើងនូវរូបភាពទាំងនេះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយនេះ (Facebook) ត្រូវបានអាជ្ងាធរ ក៏ដូចជា ក្រុមអ្នកសិក្សាស្រាវជ្រាវ បានចោទឡើងថា នេះគឺជាទង្វើមួយ ដែលមិនល្អ ដែលវាអាចជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំង ដល់ក្មេងដែលជាសិស្សានុសិស្ស។

ការលើកឡើងនេះ គឺដោយសារតែ ក្មេងដែលមានអាយុ ១៣ឆ្នាំឡើងទៅ ចំនួនរាប់លាននាក់ ក្នុងចក្រភពអង់គ្លេស ត្រូវបានគេអនុញ្ញាត អោយចូលលេងក្នុងគេហទំព័រហ្វេសប៊ុកនេះបាន។ ចំនួនដ៏ច្រើននេះហើយ ទើបគេចាត់ទុកថា វានឹងអាចមានភាពមិនប្រក្រតី ចំពោះក្មេងៗ នៅថ្ងៃក្រោយ។

width=457ទោះបីជាយ៉ាងណាក៏ដោយ ក៏មានរបាយការណ៍បង្ហាញដែរថា​ នៅពេលដែលស្រ្ដី រកស៊ីផ្លូវភេទ បានបង្ហោះរូបភាពផ្សព្វផ្សាយ សេវាកម្មវរបស់គេ ក្នុងទំព័រហ្វេសប៊ុក ឬ Twitter នោះគេនឹងអាចរកប្រាក់ បានដល់ទៅ 9,000 ផោនក្នុងមួយខែ។ ប៉ន្ដែដំណោះស្រា ពីអាជ្ញាធរច្បាប់ ចំពោះរឿងនេះយ៉ាងណានោះ គេនូវមិនទាន់ដឹងនូវឡើយទេ៕

ដោយ៖ វត្ដីប្រភព៖ newsday