ពិតជាគួរឱ្យសរសើរ Nadech Kugimiya និងតារាប្រុសប៉ុន្មាននាក់ទៀត បានជាប់ជាតារាប្រុស ដ៏ពេញនិយមបំផុតប្រចាំឆ្នាំ ២០២០ ‘The Most Favorite Thai Actors of 2020’ ដែលបោះឆ្នោតដោយ Suan Dusit Poll ។

លោក Nadech Kugimiya

/

តារាប្រុសរូបនេះ  រក្សាប្រជាប្រិយភាពរបស់ខ្លួនខ្ពស់បំផុត នៅឆ្នាំនេះ ។ Nadech Kugimiya ជាប់ចំណាត់ថ្នាក់លេខ១ នៅលើបញ្ជី និងទទួលបានពិន្ទុ ១២.៩៤ ភាគរយ ។

លោក Pope Thanawat

/

តារាបប្រុសម្នាក់ទៀត ដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតនោះ គឺលោក Pope Thanawat ។ តារាប្រុសរូបនេះ ជាប់ចំណាត់ថ្នាក់លេខ ២ និងទទួលបានពិន្ទុ ១២.៨០ ។ ឆ្នាំនេះ លោក វិលត្រឡប់មកវិញជាមួយនឹងខ្សែភាពយន្ដភាគថ្មីគឺរឿង “Roy Leh Marnya” ហើយលោកទទួលបាននូវការ Feedback ល្អៗ ពីអ្នកទស្សនិកជន ។

លោក  Sunny Suwanmethanont

/

នៅក្នុងបញ្ជីនោះផងដែរ លោក Sunny Suwanmethanont ជាប់ចំណាត់ថ្នាក់លេខ ៣ និងទទួលបានពិន្ទុ ១០.៤៤ ភាគរយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate