ព័ត៌មានរូបភាព ៖ នាវេលាថ្មើរនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជនងាកក្រឡេកមកមើលនូវ អត្ថបទរូបភាព  ស្តីពី​   កំពូលទារកអច្ឆរិយៈទាំង ៧ អាចកើតទៅបាន និងមានជិវិតរស់ ក្រោមលក្ខខ័ណ្ឌមួយចំនួន ដែលស្ទើរតែមិនគួរអោយជឿ។ជ្រាបកាន់តែច្បាស់តាមដានទស្សនាបណ្តារូបភាពទារកទាំងនោះ នៅខាងក្រោមនេះទាំងអស់គ្នាណា ៖

/ទារិកាតូច  បានកើតចេញពីផ្ទៃម្តាយរបស់ខ្លួន  បន្ទាប់ពីម្តាយ បានចូលរួមប្រកួតកម្មវិធីកីឡាChicago Marathon ដោយចំណាយពេលដល់ទៅ ៦ ម៉ោងកន្លះ ។

/ស្ត្រីជាម្តាយ ពលរដ្ឋរស់នៅក្នុងទីក្រុងញ៉ូវយ៉ក បានផ្តល់កំណើតដល់កូនស្រីរបស់ខ្លួន នៅក្នុងបន្ទប់ប្រអប់ជណ្តើរយន្ត បន្ទាប់ពីធ្វើដំណើរត្រលប់មកផ្ទះវិញ ក្រោយវេជ្ជបណ្ឌិតបានបា្រប់ថាគាត់ពុំទាន់ដល់ថ្ងៃប្រសូត្រនៅឡើយនោះទេ។

/ស្រ្តីជាម្តាយ វ័យ ២៩ ឆ្នាំ  ​ បានកើតទារកតូចរបស់ខ្លួន   នៅលើកំរាលឥដ្ឋ  នាពន្ធនាគារមួយកន្លែង ក្រោយពីធ្វើការចាប់ឃាត់ខ្លួន​    ពីបទសេពគ្រឿងស្រវឹងហួសហេតុ  និងបានប្រើសារធាតុញៀន methamphetamine ។

/ទារិកាតូច    បានកើតនៅក្នុងបន្ទប់ទឹក​  យន្តហោះ   របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រោយពីស្រ្តីជាម្តាយ បានបែកទឹកភ្លោះនៅលើនោះ ។

/ទារកតូច ត្រូវបានប្រសូត្រ ដោយគ្មានការគ្រោងទុក ខណៈស្រ្តីជាម្តាយ ជនជាតិអង់គ្លេសទៅបំពេញកាតព្វកិច្ច ធ្វើជាទាហាន នៅឯប្រទេស អាហ្វហ្គានីស្ថាន ។

/ស្រ្តីជាម្តាយ គីឡូធ្ងន់    ២៤០​ គ.ក មានវ័យ  ២៥ ឆ្នាំ​  បានផ្តល់កំណើត  ​​ដល់កូនស្រីរបស់ខ្លួនប្រកបទៅដោយសុខភាពល្អ ក្រោយក្រុមវេជ្ជបណ្ឌិតធ្វើការវះកាត់ ដោយទទួលបានជោគជ័យ

/ស្រ្តីជាម្តាយ     មានឈ្មោះ  Angela  បានផ្តល់កំណើតកូនរបស់ខ្លួន នៅតាមផ្លូវទៅមន្ទីរពេទ្យ Royal Women's Hospital ។

ដោយ ៖ ពិសីប្រភព ៖ online