ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស orange កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា គូស្នេហ៍ជនជាតិចិនមួយគូត្រូវបានរកអោយឃើញថា បាននាំគ្នាអាក្រាតកាយ ឈរនៅលើស្ពានអាកាសកម្ពស់ប្រមាណជាង ៣០ ហ្វឺត។

គួរបញ្ជាក់ផងដែរថា ករណីមិនគួរអោយជឿមួយនេះ បានកើតឡើងនៅឯខេត្ត Guang-dong ប្រទេសចិន ស្របពេលដែលគួស្នេហ៍មួយគូនេះ បានបញ្ជាក់អោយដឹងថា ការដែលពួកគេបានជាបែកគំនិតក្នុងការធ្វើបែបនេះ ក៏ដោយសារតែមិនមានការយល់ស្របពីសំណាក់ឪពុកម្តាយរបស់ពួកគេអោយទាក់ទងគ្នានោះទេ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា កាលដែលកើតមានឡើងនូវករណីខាងលើនេះហើយ ក៏បានបណ្តាលអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលចរាចរណ៍ក៏ត្រូវបានកកស្ទះ ហើយលុះបន្តិចក្រោយមកក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ Orange