ប្លែកៗ ៖ វីដេអូមួយ ដែលស្តែងឲ្យឃើញ អ្នកលេង game ងប់ងើបក្បាលមិនរួច រហូតដល់ បន្ទោរបង់ ចូលទៅក្នុងធុងនៅ កណ្តាលហាងកាហ្វេអ៊ីនធឺណិតនោះ បានចាប់ផ្តើមសាយភាយនៅលើ Weibo នាំឲ្យប្រជាជនមានភាពភ្ញាក់ផ្អើល ខ្លះស្អប់ខ្ពើម​ និងខ្លះទៀតហួសចិត្តក៏មាន ។

នៅក្នុងវីដេអូ ដែលបានបង្ហោះទៅក្នុង Weibo ដោយ Tucao Brothers (Tucao ក្នុងន័យចំអក ឬ ការសាកល្បង ជាភាសាចិន) អ្នកលេងល្បែងម្នាក់ ដែលត្រូវបានគេមើលឃើញថា បានលេងល្បែងនៅក្នុងហាងកាហ្វេ អ៊ិនធឺណិតមួយកន្លែង ដោយអង្គុយពីលើធុងសមល្មមមួយ។ អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា មិនខ្ចីងើប ពីតុអង្គុយលេង game របស់ខ្លួន គេបែរជា បន្ទោរបង់ក្នុងធុងនោះផ្ទាល់តែម្តង។

/

ដូចដែលបានឃើញនៅក្នុងឃ្លីបវីដេអូខ្លី មិនយូរទេអ្នកនឹងមើលឃើញក្មេងស្រី ដែលមានវត្តមានជិតអ្នក លេងហ្គេមម្នាក់នោះ បានដើរចេញទាំងខឹង នឹងក្លិនគួរឲ្យខ្ពើម។ រីឯមនុស្សពីរនាក់ ផ្សេងទៀត ដែលកំពុងតែលេង បានក្រោកឈរឡើង និងការចាកចេញពី ទីនោះ។

ក្លិនលាមករបស់គាត់ ពិតជាជះក្លិនជាខ្លាំង ខណៈអ្នករាល់គ្នាដែលមានវត្តមាននៅទីនោះ បាននាំគ្នា ខ្ទប់ មាត់និង ច្រមុះ ជាមួយក្រណាត់ ខណៈពេលដែលគាត់នៅតែញៀនជាមួយនឹង game ហើយនឹងបន្តធ្វើប្រតិបត្តិការលេងហ្គេមរបស់គាត់។/

បើទោះបីជាបុរសម្នាក់នេះបាន បង្ហាញភក្ដីភាពចំពោះ នឹងភាព ងប់ងប់ជាមួយនឹង ល្បែងកំសាន្តរបស់លោក តែពួកយើងមិនប្រាកដថាតើ បាន គាត់ជាបុរសដែលល្អ​បំផុតសម្រាប់ ស្ត្រីម្នាក់ពី Jiangxi ដែលបានផ្ដល់កំណើតឲ្យ ក្នុងហាងកាហ្វេ អ៊ីនធើណិត  ហើយបន្ទាប់មក បានវិលត្រឡប់ ទៅក្នុងកុំព្យូទ័ររបស់នាង ធម្មតា ដើម្បីបន្តបណ្ដាញ surfing របស់នាង ពោល ផ្តល់កំណើតឲ្យកូនភ្លាមៗ នៅក្នុងអ៊ីនធើណេតកាហ្វេហើយ បន្តងប់ងល់លេងអ៊ិនធើណេតជាបន្តទៀត៕

 

 

 

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ shanghaiist