ក្រុមហ៊ុន Vivos Group កំពុងសាងសង់ទីជម្រកទំហំ ២៣គីឡូម៉ែត្រក្រឡា ដែលអាចដាក់មនុស្សបាន ៥ពាន់នាក់ នៅ Dakota អាមេរិក ដើម្បីជួយឱ្យបណ្ដាកំពូលអ្នកមាន លាកខ្លួនពីគ្រោះថ្នាក់នៅពេលថ្ងៃអវសាននៃផែនដីមកដល់។

/

Vivos Group គឺជាក្រុមហ៊ុនដែលជំនាញខាងសាងសង់ទីជម្រកលាក់ខ្លួននៅពេលថ្ងៃអវសាននៃផែនដីមកដល់ កំពុងសាងសង់បណ្ដាបន្ទប់ឯកជនក្រោម ធំបំផុតក្នុងលោក មានឈ្មោះថា Vivos xPoint នៅ Dakota អាមេរិក នេះបើតាមទំព័រ The Sun។

/

Vivos xPoint មានបន្ទប់ចំនួន ៥៧៥បន្ទប់ ជាមួយនឹងផ្ទៃក្រឡា ២៣គីឡូម៉ែត្រ ដែលអាចដាក់មនុស្សបាន ៥ពាន់នាក់ និងអាចទប់ទល់នឹងកម្លាំងនៃការផ្ទុះរបស់ម្សៅផ្ទុះ ២៥០តោន។

/

បន្ទប់និមួយៗ ត្រូវបានសាងសង់ឡើងពីដែកថែប និងបេតុង មានទទឹង ៨ម៉ែត្រ បណ្ដោយជាង ២៤ម៉ែត្រ។ បន្ទប់និមួយៗ មានរបស់របរប្រើប្រាស់ និងអាហារ ភេសជ្ជៈដែលអាចប្រើប្រាស់បានក្នុងរយៈពេល១២ខែ។

/

ក្រោយពីបានកក់ប្រាក់ ២៥.០០០ដុល្លារអាមេរិក អ្នកជួលនឹងអាចប្រើបន្ទប់នេះក្នុងរយៈពេល ៩៩ឆ្នាំ ប៉ុន្តែ ក្នុងមួយឆ្នាំៗ ត្រូវបង់ប្រាក់បន្ថែម ១.០០០ដុល្លារ។

/

បន្ទប់ក្រោមដីនេះ មិនមានច្រកសង្គ្រោះបន្ទាន់ មិនមានប្រព័ន្ធអគ្គីសនី ឬប្រព័ន្ធបន្សុទ្ធខ្យល់។ អ្នកជួលត្រូវបង់ប្រាក់បន្ថែម ១២.០០០ដុល្លារទៀត បើសិនចង់មានប្រព័ន្ធខាងលើនេះ។

/

អ្នកជួលក៏អាចជ្រើសរើសឧបករណ៍តុបតែង ដូចជាអេក្រង់ LED ដែលមានលក្ខណៈដូចបង្អួចនៅលើជញ្ជាំង។

/

ក្រៅពីនេះ ក្រុមបុគ្គលិកដែលធ្វើការនៅទីនេះ ត្រៀមខ្លួនគ្រប់ពេល សម្រាប់បំរើដល់តម្រូវការរបស់អតិថិជន។

/

ក្រុមហ៊ុនខាងលើនេះក៏គ្រោងនឹងសាងសង់សាលារៀន វិហារ និងសួន។ល។ ក្នុងតំបន់នេះ។ ខាងក្រុមហ៊ុនឱ្យដឹងថា បន្ទប់ក្រោមដីដំបូងដែលត្រៀមខ្លួនជាស្រេចសម្រាប់ដាក់ឱ្យជួល គឺនៅរដូវក្ដៅខាងមុខ៕

ប្រែសម្រួល ៖ តារាប្រភព ៖ The Sun