ប៉េកាំង ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយ ដោយគេហទំព័រសារព័ត៌មានចិន (Chinadaily) បានបញ្ជាក់អោយដឹងថា នាវេលាល្ងាច កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានគ្រោះធម្មជាតិរញ្ជួយដីមួយកន្លែង បានកើតឡើងនៅក្នុងខេត្ត Yunnan ភាគនិរតី ប្រទេសចិន ។

គួរបញ្ជាក់ផងដែរថា កំលាំងរញ្ជួយដីលើកនេះ មានកំលាំងដល់ទៅ ៣,៧ រ៉ិចទ័រ ដែលមកទល់នឹងពេលនេះ បានយោងតាមសម្តីរបស់មន្រ្តីផ្លូវការបានអះអាងថា មានមនុស្សស្លាប់បាត់បង់ជីវិតកើនឡើងដល់ ៨១ នាក់ហើយ។
លើសពីនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចប្រចាំតំបន់នោះក៏បានបន្ថែមផងដែរថា ជនរងគ្រោះក្រោយគេបង្អស់ ក្នុងសោកនាដកម្មរញ្ជួយដីលើកនេះ គឺកុមារវ័យ ២ ឆ្នាំមួយរូបត្រូវបានស្លាប់បាត់បង់ជីវិត នៅក្រោមគំនរបាក់បែកនៃសំណង់អាគារ។

យ៉ាងណាមិញ ក្រោយពីបានកើតមានឡើងនូវគ្រោះធម្មជាតិមួយនេះ ខេត្ត Yunnan ក៏ទទួលបានថវិកាដែលជាជំនួយរដ្ឋាភិបាល ចំនួន $9.43 million ក្នុងការជួយសង្រ្គោះអ្នករងរបួសផ្សេងៗទៀតក៏ដូចជាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបានបំផ្លិចបំផ្លាញ៕
ដោយ ៖ រិទ្ធីប្រភព ៖ Chinadaily