អន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Happening កាលពីវេលាម្សិលមិញនេះ ពោលគឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២នេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន និងដាក់ពន្ធនាគារ ២ ឆ្នាំកន្លះ ក្រោយពីសន្យាឈប់ធ្វើបាបមិត្តស្រីរបស់ខ្លួនដោយវាយនឹងខ្សែក្រវ៉ាត់ បើសិនណានាងអនុញ្ញាតអោយគាត់ខ្វេះភ្នែកទាំងសងខាងរបស់នាង ដោយកាំបិទ។
លោក Gheorge Pasare វ័យ ២៨ ឆ្នាំ
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសដែលត្រូវបានចាប់ឃាត់ខ្លួន និងត្រូវដេកគុករូបនោះ មានឈ្មោះថា Gheorge Pasare វ័យ ២៨ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងក្រុង Galway ប្រទេសអៀរឡង់។
គួររំឭកផងដែរថា ការចាប់ឃាត់ខ្លួននេះ អាចធ្វើទៅបាន បន្ទាប់ពីស្រ្តីជាមិត្តស្រីរបស់បុរសចិត្តឥតមេត្តារូបនោះបានដាក់ពាក្យប្តឹងទៅភ្នាក់ងារមានសមត្តកិច្ច ក្រោយពីបុរសជាមិត្តប្រុសបានសន្យាថា នឹងឈប់ធ្វើ់ទារុណកម្មមកលើរូបនាង ដោយវាយនឹងខ្សែក្រវ៉ាត់ ដូចពេលកន្លងទៅ៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening