ផ្ទះរបស់អតីតប្រធានក្រុមហ៊ុន និងជាស្ថាបនិកនៃ Apple គឺលោក Steve Jobs នៅក្រុង ប៉ាវឡូអាតូ សហរដ្ខអាមេរិច ត្រូវបានចោរថ្លើមធំ ដែលទំនងជាមិនបានចាប់អារម្មណ៍ថាជាផ្ទះអ្នកដែលមានឈ្មោះល្បី និងជាក្បាលម៉ាស៊ីនដឹកនាំ នៃផលិតផល iPhone និងiPad របស់ក្រុមហ៊ុន Apple នោះទេ។
ការចូលលួចនេះត្រូវបានគេរាយការណ៍ថា បានបាត់បង់របស់របរ និងសម្ភារះមួយចំនួនប្រមាណជា ៥ម៉ឺនដុល្លារ ទៅលើឧបករណ៍កុំព្យូទ័រ និងសម្ភារះផ្សេងៗទៀត។ ចុងក្រោយនេះបុរសអាយុ៣៥ឆ្នាំម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងដោយត្រូវបានធ្វើការចោទប្រកាន់លើបទលបលួចនេះ និងត្រូវបានតុលារការទាមទារតំលៃដល់ទៅ ៦០ម៉ឺនដុល្លារសំរាប់ការធានាឲ្យនៅក្រៅឃុំ និងរង់ចាំការកាត់ក្តីលើករណីនេះ។

លោក Steve Jobs អតីតប្រធានក្រុមហ៊ុន និងជាស្ថាបនិកនៃ Apple
បើតាមមើលទំនងជាមានការបាត់បង់ អ្វីធំដុំមិនខាន ទើបមានការដាក់កំហិតយ៉ាងខ្លាំងបែបនេះទៅលើជនជាប់ចោទម្នាក់នេះ។ អ្នកណាទៅដឹង អាចមានបែបបទដ្ឋាននៃការបង្កើត (Design Prototype) អ្វីមួយត្រូវបានលួចទៅជាមួយផងក៏មិនដឹង៕
ដោយ៖ សិលាប្រភព៖ CT