ពិភពលោក៖ អំពើពេស្យាកម្មត្រូវបានគេចាត់ទុកថា ជាវប្បធម៌មួយទៅហើយ ដែលតែងតែកើតមានទ្បើង នៅតាមបណ្ដាប្រទេសទូទាំងពិភពលោក។ ជាក់ស្ដែងយើងឃើញហើយថា បើទោះបីជាប្រទេសនីមួយៗ មានច្បាប់សម្រាប់ប្រឆាំងនឹងបទល្មើសនេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា ចំនួននៃអ្នករកស៊ីផ្លូវភេទ ជាពិសេសស្ត្រីនៅតែមានអត្រាកើនឡើងខ្ពស់ដដែរ។

យើងដឹងហើយថា ការកើនឡើងនៃវិស័យទេសចរណ៍ បានជួយជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសមួយ មានការរីកចម្រើនខ្លាំង ប៉ុន្តែវាក៏ជាកត្តាមួយ ធ្វើឲ្យមានអត្រានៃអំពើពេស្យាកម្មកើនទ្បើង ក្នុងប្រទេសយ៉ាងច្រើនផងដែរ។ ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលមានអត្រាអ្នកបម្រើ សេវាកម្មផ្លូវភេទខ្ពស់បំផុតក្នុងពិភពលោកឆ្នាំ ២០១៥៖

១. ប្រទេសវេណេហ្ស៊ុយអេឡាជាប្រទេសទី១ មានអត្រាអ្នកបម្រើសេវាកម្មផ្លូវភេទខ្ពស់បំផុតក្នុងពិភពលោក ដែលក្នុងចំណោមមនុស្សចំនួន ១០.០០០ នាក់ គឺមានអ្នក បម្រើសេវាកម្ម ផ្លូវភេទចំនួន ១២០ នាក់ទៅហើយ។ សេដ្ឋកិច្ចរបស់ប្រទេសនេះ មានលក្ខណៈទន់ខ្សោយ ដែលជាហេតុបណ្ដាលឲ្យ មានអត្រាអ្នកបម្រើ សេវាកម្មផ្លូវភេទខ្ពស់បំផុត នៅក្នុងឆ្នាំនេះ។

/

២. ប្រទេសកូរ៉េខាងត្បូងបើទោះបីអំពើពេស្យាកម្ម ផ្ទុយនឹងច្បាប់ប្រទេសកូរ៉េខាងត្បូងយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសនេះ នៅតែស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រា អ្នកបម្រើសេវាកម្មផ្លូវភេទខ្ពស់បំផុត ក្នុងពិភពលោក។ ក្នុងចំណោមប្រជាពលរដ្ឋប្រទេសនេះចំនួន ១០.០០០ នាក់ គឺមានអត្រាអ្នកបម្រើ សេវាកម្មផ្លូវភេទ ចំនួន ១១១ នាក់។

/

៣. ប្រទេសប៉េរូប្រទេសនេះ មានច្បាប់ និងទទួលស្គាល់ចំពោះស្ត្រីពេញវ័យលើពីអាយុ ១៨ ឆ្នាំទ្បើង អាចផ្ដល់សេវាកម្មផ្លូវភេទបាន ជាពិសេសពួកគេ ថែមទាំងទទួល បានវិញ្ញាបនបត្រ ផ្នែកបម្រើសេវាកម្មផ្លូវភេទពីអាជ្ញាធរទៀតផង។ ប្រទេសប៉េរូ មានអត្រាអ្នកបម្រើសេវាកម្មផ្លូវភេទចំនួន ១០១ នាក់ ក្នុងចំណោមមនុស្សចំនួន ១០.០០០ នាក់។

width=600

៤. ប្រទេសហ្វីលីពីនជាធម្មតាស្រ្តីរកស៊ីផ្លូវភេទក្នុងប្រទេសនេះ តែងតែពាក់ស្លាក BAR GIRL ដើម្បីកំណត់សម្គាល់ពួកគេ។ ប្រទេសហ្វីលីពីន មានអត្រាអ្នកបម្រើ សេវាកម្មផ្លូវភេទចំនួន ៨៦ នាក់ ក្នុងចំណោមមនុស្សចំនួន ១០.០០០ នាក់។

/

៥. ប្រទេសនីហ្សេរីយ៉ាបច្ចុប្បន្នគេសង្កេតឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់លើចំនួនស្ត្រីភាគខាងលិច និងស្ត្រីវ័យកណ្ដាលក្នុងប្រទេសនេះជាច្រើន គឺជាអ្នកបម្រើសេវាកម្មផ្លូវភេទ។ ប្រទេសនេះ មានអត្រាអ្នកបម្រើសេវាកម្មផ្លូវភេទចំនួន ៦២ នាក់ ក្នុងចំណោមមនុស្សចំនួន ១០.០០០ នាក់។

/

៦. ប្រទេសចិនត្រូវបានគេស្គាល់ថា ជាប្រទេសមួយក្នុងតំបន់អាស៊ី ដែលមានប្រជាជនរស់នៅយ៉ាងច្រើន ក្នុងពិភពលោក។ ប្រាក់ចំណូលជាតិ នៃប្រទេសនេះ ចំនួន ៤ ទៅ ៥ ភាគរយ គឺបានមកតាមរយៈការធ្វើពេស្យាកម្ម។ ប្រទេសចិន មានអត្រាអ្នកបម្រើសេវាកម្មផ្លូវភេទចំនួន ៦១ នាក់ ក្នុងចំណោម មនុស្សចំនួន ១០.០០០ នាក់។

/

៧. ប្រទេសប្រេស៊ីលជាប្រទេសមួយ ដែលទង្វើនៃអំពើពេស្យាកម្ម ត្រូវបានធ្វើទ្បើងតាមផ្លូវច្បាប់។ ប៉ុន្តែចំពោះអ្នកដែលចង់បើកផ្ទះបន ឬរៀបចំកន្លែងពេស្យាកម្មដូចគ្នា គឺមិនត្រូវបានអនុញ្ញាតនោះទេ។

/

៨. ប្រទេសម៉ាទ្បេស៊ីក្នុងចំណោមប្រជាជនចំនួន ១០.០០០ នាក់ គឺមានអត្រាអ្នកបម្រើសេវាកម្មផ្លូវភេទចំនួន ៥២ នាក់។ អំពើពេស្យាកម្មបានរីករាលដាល យ៉ាងខ្លាំង នៅក្នុងក្រុង ហើយសូម្បីតែការជួញដូរកុមារ ក៏មានការកើនទ្បើងខ្ពស់ផងដែរ ក្នុងប្រទេសនេះ។

/

៩. ប្រទេសអាល្លឺម៉ង់អំពើពេស្យាកម្មក្នុងប្រទេសនេះ គឺជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ខ្លួន ហើយក្នុងចំណោមប្រជាជនចំនួន ១០.០០០ នាក់ គឺមានអត្រាអ្នកបម្រើ សេវាកម្មផ្លូវភេទចំនួន ៤៩ នាក់។

/

១០. ប្រទេសថៃស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមប្រទេស មានអត្រាអ្នកបម្រើ សេវាកម្មផ្លូវភេទខ្ពស់បំផុតក្នុងពិភពលោក ដែលក្នុងចំណោមប្រជាជនចំនួន ១០.០០០នាក់ គឺមានអត្រាអ្នកបម្រើ សេវាកម្មផ្លូវភេទចំនួន ៤៦ នាក់៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល