ហុងកុង៖ មហាសេដ្ខីហុងកុងម្នាក់ដែលមានឈ្មោះថា Li Ka-shing បានបញ្ជាក់អោយដឹងថាកូនប្រុសច្បងរបស់គាត់និងបន្តគ្រប់គ្រងនូវពាណិជ្ជកម្ម ស្របពេលដែលគាត់មានអាយុ៨៣ឆ្នាំសមល្មមនិងចូលនិវត្តន៏។ កូនប្រុសច្បងលោក Li និងត្រូវបានរំពឹងទុកថាមើលការខុសត្រូវCheung Kong Group និង Hutchison Whampoa បន្ទាប់ពីឪពុករបស់លោកនិងចូលនិវត្តន៏។ /                             លោក Li និងកូនប្រុសច្បងរបស់គាត់រឿងនេះលោក Li បានប្រកាសក្នុងកិច្ចប្រជុំដ៏ធំមួយដែលគាត់ចាត់ទុកថា វាមិនសូវជារឿងភ្ញាក់ផ្អើលនោះទេ។ គាត់ក៏បាននិយាយថា៖ ប្រសិនបើខ្ញុំចង់ទៅវិស្សមកាលរយៈពេល២ខែខាងមុខនេះ ដែលរឿងនេះខ្ញុំមិនបានធ្វើពីមុនមកនោះ ប្រាកដណាស់ថា កូនប្រុសរបស់ខ្ញុំក៏ដូចជាសហការីផ្សេងទៀតនិងគ្រប់គ្រងក្រុមហ៊ុននេះអោយបានល្អ។​ លោក LI គឺជានាយកគ្រប់គ្រងទូទៅនៅឯ Cheung Kong ដែលជាក្រុមហ៊ុនដ៏ធំមួយដែលមានភាគហ៊ុននៃច្រើនប្រទេស និងមានអត្រាអចលនាទ្រព្យច្រើនជាងគេក្នុងវិស័យទូរគមនាគមន៏ នាប៉ុន្មានទសវត្សន៏ចុងក្រោយនេះ។លោក Li ក៏បានបញ្ជាក់បន្ថែមថា​៖ គាត់និងប្រឹងប្រែងអោយអស់ពីលទ្ទភាពក្នុងការជួយដល់កូនប្រុសពៅរបស់គាត់ គឺលោក Richard Li ដែលជានាយកក្រុមហ៊ុនប្រព័ន្ធទូរគមនាគមន៏ប្រចាំទីក្រុងហុងកុង PCCW ។ លោក Li គឺជាបុរសដែលមានជាងគេបំផុតនៅទីក្រុងហុងកុង ហើយក៏ត្រូវបានគេដឹងថា គេជាអ្នកមានជាងគេបំផុតប្រចាំទ្វីបអាស៊ី បើយោងតាមទស្សាវដ្តី Forbes កាលពីខែមីនា ដែលលោកមានប្រាក់ដល់ទៅ $22 Billion ។

ដោយ ៖ មង្គលប្រភព ៖ plushasia