ម៉ូតូ Kawasaki Ninja ជាប្រភេទម៉ូតូធំបែបស្ពត ដ៏ស្រស់សង្ហា និង មានការពេញនិយមដ៏ច្រើនបំផុតសំរាប់មិត្តយុវវ័យនៅស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក។ ជាពិសេសម៉ូតូនេះក៏មានវត្តមាននៅក្នុងទីផ្សារម៉ូតូធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
គ្រប់ស៊េរី គ្រប់ជំនាន់ របស់ម៉ូតូ Kawasaki Ninja សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកចូលចិត្តប្រើប្រាស់ម៉ូតូធំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតម៉ូតូធំ Kawasaki បានផលិតចេញ នូវម៉ូតូធំ ម៉ូដែលថ្មី ឆ្នាំ២០១៣ ដ៏ស្រស់ស្អាតមួយ ដែលមានរូបរាងថ្មី ប្លែក កាន់តែទាក់ទាញ គឺម៉ូតូ Kawasaki Ninja 300R។
ម៉ូតូ Kawasaki Ninja 300R ជំនាន់ថ្មីនេះ ពិតជាមានរូបរាងដ៏ទាក់ទាញ ដោយបានផ្លាស់ប្តូរ នូវរូបរាងខាងក្រៅខ្លះៗ ដូចជាបានបន្ថែម ស្កប់ស៊ីញ៉ូសងខាងថ្មី អំពូលបំភ្លឺផ្លូវខាងមុខ មានភ្នែកពីរ ដ៏មុតស្រួចកញ្ចក់ថ្លាអាចបំភ្លឺផ្លូវបានច្បាស់ល្អនៅពេលយប់ អមជាមួយនឹងបំពង់ផ្សែងស៊ីមាំង និង សំបកកង់មុខក្រោយបែបស្ពត ដ៏ស្វិតធន់មាំ ជាប់ល្អ ងាយស្រួលក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ។
មួយវិញទៀតម៉ូតូ Kawasaki Ninja 300R ម៉ូដែលថ្មី នេះ មានកំលាំងម៉ាស៊ីន ៣០០សេសេ ដែលជាកំលាំងម៉ាស៊ីនថ្មី របស់ ម៉ូតូ Kawasaki Ninja ហើយម៉ូតូបែបស្ពតដ៏ស្រស់ស្អាតនេះគឺអាចរកទិញបាននៅលើទីផ្សារម៉ូតូសហរដ្ឋអាមេរិក ក្នុងតំលៃ ៤,៧៩៩ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed