អ្នកសំដែងម្នាក់បានស្លាប់ដោយសារសំដែងជាតួអង្គក្បត់ព្រះយ៉េស៊ូធ្វើអត្តឃាដ នៅក្នុងស្នាដៃនិពន្ធដ៏ល្បីល្បាញ គឺរឿង ទុក្ខវេទនារបស់ព្រះ។

Tiago Klimeck អាយុ ២៧ឆ្នាំ ស្ថិតក្នុងស្ថានភាពសន្លប់ចាប់តាំងពីគ្រោះថ្នាក់ក្នុងការសំដែងនេះបានកើតឡើងនៅ Itarare ប្រទេសប្រេស៊ីល កាលពីដើមខែមេសា។

Klimeck បានសំដែងជាតួអង្គ Judas ក្នុងការថតល្ខោននិយាយរឿង ទុក្ខវេទនារបស់ព្រះ។ Klimeck ត្រូវចងព្យួរឡើងទៅលើក្នុងរយៈពេល ៤នាទី ក្រុមអ្នកដឹកនាំ និងអ្នកសំដែងគិតថា Klimeck កំពុងចូលតួបានល្អ ប៉ុន្ដែក្រោយមកទើបក្រុមអ្នកសំដែងយល់ថា ដូចជាមានអ្វីមិនស្រួលកើតឡើង។

/

ឈុតមួយក្នុងរឿង ទុក្ខវេទនារបស់ព្រះ ដែលសំដែងដោយTiago Klimeck

នៅពេលត្រូវបានដាក់ចុះ ទើបគេបានដឹងថា Klimeck សន្លប់។ ការពិនិត្យបានអោយដឹងថា អ្នកសំដែងរូបនេះត្រូវថប់ដង្ហើម ដែលនាំអោយខ្វះអ៊ុកស៊ីហ្សែនក្នុងខួរក្បាល។ ម៉ាស៊ីនជំនួយដង្ហើមសម្រាប់ Klimeck ត្រូវបានក្រុមគ្រូពេទ្យបិទកាលពីថ្ងៃទី ២៤មេសា បន្ទាប់ពីបានខិតខំជួយសង្គ្រោះជីវិតជាច្រើនដង តែមិនបានផល។

ការធ្វើកោសល្យវិច្ច័យសាកសព ត្រូវបានចាប់ផ្ដើមកាលពីម្សិលមិញ(២៣មេសា) ចំណែកនគរបាលក៏កំពុងធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យទៅលើឧបករណ៍សំដែងរបស់ផលិតកម្មដែលទទួលខុសត្រូវចំពោះការថតរឿងល្ខោននេះ។ បច្ចុប្បន្នគេនៅមិនទាន់ដឹងថា អ្នកណានឹងត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកសំដែងរូបនេះនៅឡើយ។

//Tiago Klimeck ត្រូវបានគេព្យួរឡើងទៅលើរយៈពេល ៤នាទី

ល្ខោននិយាយរឿង ទុក្ខវេទនារបស់ព្រះ នេះ ត្រូវបានសំដែងជារៀងរាល់ឆ្នាំនៅពាស់ពេញប្រទេសប្រេស៊ីល។ ការសំដែងដ៏ធំបំផុតគឺនៅ Pernambuco ដោយមានអ្នកសំដែងដល់ទៅ ៥០០នាក់នៅលើឆាកផ្សេងៗគ្នា ដែលបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE