អាមេរិក៖ រថយន្ដ Jaguar C-16X ជាផលិតផលកែច្នៃចុងក្រោយ ថ្មីមួយទៀត របស់ក្រុមហ៊ុនរថយន្ដ សហរដ្ឋអាមេរិក ដែលប្រចាំនៅក្នុងទីក្រុង Las Vegas។ រថយន្ដនេះទៀតសោត គឺនឹងត្រៀមខ្លួនលើទីផ្សារពិភពលោកនាឆ្នំា ២០១៣- ២០១៤ ខាងមុខនេះ។

បើតាមការអោយដឹងពីក្រុមហ៊ុនរថយន្ដរបស់ទីក្រុង Las Vegas បានអោយដឹងថា រថយន្ដនេះត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ដែលអាចធានាសុវត្ថិភាពបាន ក្នុងការបើកបរ។ ជាពិសេស គឹការបើកបរលើដងផ្លួវឆ្ងាយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននឹងព្យាយាមធ្វើយ៉ាងណា អោយរថយន្ដ Jaguar C-16X នេះអាចដាក់ដំណើរលក់លើទីផ្សារ ក្នុងចុងឆ្នាំ ២០១៣ ដែរ។


តាមការអោយដឹងរបស់ក្រុមហ៊ុនរថយន្ដ បានអោយដឹងថា រថយន្ដ Jaguar C-16X ពេលកន្លងមក គឺមានអតិថិជនយ៉ាងច្រើន ដែលនិយមប្រើប្រាស់វា។ ហើយគេក៏សង្ឃឹមដែរថា ពេល Jaguar C-16X 2014ចេញ គឺនឹងមានមនុស្សច្រើននាក់ដែលទិញរថយន្ដនេះ ជាពិសេស គឺបណ្ដាក្រុមអភិជនតែម្ដង។ តម្លៃរថយន្ដគឺ $90,000-$110,000 ដុល្លារ៕
ដោយ៖ នារីប្រភព៖ yahoo