ម៉ូតូ Aprilia RSV4 R APRC ABS ចេញស៊េរីថ្មី ជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលកាន់តែប្លែក ស្រស់ស្អាត និងទាក់ទាញបំផុត សំរាប់ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ពិតជាស័ក្តិសមនិងពេញនិយម សំរាប់អ្នកចូលចិត្តប្រើប្រាស់ម៉ូតូធំ។

ម៉ូតូ Aprilia RSV4 R APRC ABS ម៉ូដែលនេះ ត្រូវបានគេតុបតែង និង រចនាម៉ូដឡើង មានរាង ធំមាំ ធន់ និងស្រស់សង្ហា  ជាងស៊េរីមុនៗ ចង្កៀងបំភ្លឺផ្លូវខាងមុខមានភ្នែកបី ដែលបានបំពាក់មក  ជាមួយនឹងកំលាំងម៉ាស៊ីន ៩៩៩សេសេ មានប្រព័ន្ធទឹកត្រជាក់ការពារកុំឱ្យម៉ាស៊ីនក្តៅខ្លាំងពេល បើកបរទៅផ្លូវឆ្ងាយ។

អ្វីដែលពិសេស  សំរាប់ម៉ូតូ Aprilia RSV4 R APRC ABS ម៉ូដែលថ្មីនេះ បានបំពាក់ជាមួយនឹងបំពង់ផ្សែងស៊ីមាំង នៅចំហៀងខាងស្តាំដ៏ទាក់ទាញ។ ជាពិសេសរូបរាងទាំងមូលរចនាម៉ូដឡើងពិតជាល្អ ឥតខ្ចោះ៕ សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed