ត្រីស្លាប់រាប់ពាន់ក្បាលត្រូវបានគេរកឃើញនៅតំបន់មួយចំនួនក្នុងស្រុក កូឌាន ក្រុង
និញទើ ខេត្ត ហ្វូជាង ភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃទី៣១ខែសីហា តាមការ
វាយតម្លៃ ការខាតបង់នេះអាចកើនឡើងដល់រាប់លាន យ៉ុន។

ត្រីរាប់ពាន់ក្បាលបានងាប់នៅក្នុងតំបន់ចញ្ចេមត្រីក្នុងស្រុក កូឌាន ប្រទេសចិន។

បុរសម្នាក់កំពុងស្រពូនចិត្តមើលត្រីរបស់ខ្លួនងាប់នៅក្នុងបឹងចិញ្ចឹម។


បច្ចុប្បន្នគេពុំទាន់បានដឹងពីមូលហេតុនៃការងាប់នេះនៅឡើយ។

មនុស្សភាគច្រើនយល់ថា ជាតិគីមីពុលដែលហូរចេញពីរោងចក្រនានាក្នុងតំបន់ក្បែរៗគឺជា
មូលហេតុចម្បង។


តាមការវាយតម្លៃជំហានដំបូង ការខាតបង់នេះអាចកើនឡើងដល់រាប់លាន យ៉ុន៕

សូរិយ៉ា
(ប្រភពដើម Xinhua)