អន្តរជាតិ ៖   បើយោងតាមការដកស្រង់អត្ថបទផ្សាយ  របស់ទីភ្នាក់ងារសារព័ត៌មានបរទេសsingaporeseen​  ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា យុវតីស្រស់ស្អាតចិនម្នាក់  ដែលត្រូវជាភរិយាបុរសអ្នកមានមួយរូប  ត្រូវបានរកអោយឃើញថា     បានស្លាប់បាត់បង់ជីវិត  បន្ទាប់ពីបុរស  ដែលជាស្វាមីអ្នកមានរូបនោះ  បានចាក់សម្លាប់នាង ដោយកាំបិតដល់ទៅ ៣០  ដងអំឡុងពេលនៃការកើតមានឡើងនូវជម្លោះ ដែលបានបន្សល់ទុកកូនស្រីតូចវ័យ ៤ ខែ អោយនៅកំព្រាម្តាយ។

width=449

គួរបញ្ជាក់ផងដែរថា   នារីដែលជាភរិយារូបនោះមានឈ្មោះ  Qi Kexin  វ័យ  ២២  ឆ្នាំ ខណៈបុរសជាស្វាមីអ្នកមានរូបនោះ មានឈ្មោះ Ji Xingpeng វ៧យ ២៤ ឆ្នាំ។  ពួកគេទាំងពីរនាក់បានគឺជាមិត្តរួមថ្នាក់នឹងគ្នា កាលពីសិក្សានៅវិទ្យាល័យ ។  ពួកគេបានរៀបការនឹងគ្នា  បានរយៈពេលពីរឆ្នាំហើយ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីមនុស្សឃាតខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២៥ មេសាកន្លងទៅ  បន្ទាប់ពីបុរសជាស្វាមីវិលត្រឡប់មកផ្ទះវិញជាមួយនឹងស្ថានភាពស្រវឹង ដែលក្រោយមកទៀត  គេក៏បានឈ្លោះប្រកែកជាមួយនឹងភរិយារហូតទាល់តែកើតមានឡើងនូវអំពើហឹង្សា និងបានចាក់សម្លាប់ភរិយារបស់ខ្លួនតែម្តង។

width=441

បើយោងតាមសម្តីមិត្តភក្កិនារីជនរងគ្រោះ បានបញ្ជាក់ថា នាង Qi Kexin នាងបានរស់នៅជាមួយនឹងកាតព្វកិច្ច ជាភរិយាមួយដ៏ត្រឹមត្រូវ   បើទោះជាពេលខ្លះ នាងត្រូវរងការវាយធ្វើបាបពីសំណាក់ស្វាមី របស់ខ្លួនក៏ដោយ     បន្ទាប់ពីគាត់វិលត្រលប់មកផ្ទះវិញ ជាមួយនឹងអារម្មណ៍មួរម៉ៅ។

នាង Kexin ក៏ធ្លាប់មានចិត្តចង់លែងលះដែរ តែនាងនៅតែស៊ូទ្រាំ ដើម្បីអនាគតកូនស្រីតូចរបស់ខ្លួន ។  លើសពីនេះមិត្តរបស់នាងបន្ថែមថា  នាង  Kexin  ក៏ត្រៀមរៀបចំធ្វើពិធីខួបកំណើតជូនដល់ស្វាមីឃោរឃៅរូបនេះផងដែរ តែហេតុអ្វីបានជាមនុស្សតិរច្ឆានរូបនេះ ហ៊ានលើកដៃសម្លាប់មនុស្សដែលស្រឡាញ់ខ្លួនទៅវិញ? ៕

ដោយ ៖ ពិសីប្រភព ៖ singaporeseen​