បុរសម្នាក់នៅក្នុងរដ្ឋ Ohio អាមេរិក ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីមានគេចោទថា បុរសនេះ ប្រុងនឹងរួមភេទជាមួយនឹងក្បាលរថយន្ត ដែលចតនៅលើដងផ្លូវ។
នគរបាលនៅក្នុងក្រុង Dayton បានទទួលការហៅទូរស័ព្ទកាលពីថ្ងៃអង្គារកន្លងទៅ ទាក់ទឹនទៅនឹងបុរសម្នាក់ឈ្មោះ Michael Henson អាយុ ៣៥ឆ្នាំ ដែលស្លៀកពាក់តែខោខ្លី និងស្បែកជើងពណ៌ខ្មៅ។

Michael Henson ត្រូវបានចាប់ខ្លួនពីបទ រំលោភរថយន្ដអ្នកដទៃ
សាក្សីម្នាក់នេះ បានឱ្យដឹងថា នាងបានឃើញ Michael ទាញខោចុះ រួមបញ្ចេញកាយវិការដូចចង់រំលោភលើក្បាលរថយន្ដពណ៌ក្រហមដែលចតនៅលើដងផ្លូវ។ នៅពេល Michael សន្លប់នៅក្បែររថយន្ត នាងបានហៅទូរស័ព្ទទៅកាន់នគរបាល។
នៅមុនពេលនគរបាលមកដល់ បុរសឈ្មោះ Michael នេះ ក៏បានដឹងខ្លួនឡើងវិញ និងអាចដើរបាន ប៉ុន្តែ នៅតែត្រូវបាននគរបាលចាប់ទៅប៉ុស្ដិ៍។
ភាគីខាងនគរបាល ឱ្យដឹងថា បុរសនេះបានស្រវឹងស្រា។ នគរបាលក៏បានទូរស័ព្ទហៅម្ចាស់រថយន្ដដែលត្រូវបានគេ “រំខាន” មកសួរនាំ។ ម្ចាស់រថយន្តថ្លែងថា ខ្លួនមិនបានដឹងថា មានរឿងចម្លែក កើតឡើងចំពោះរថយន្ដរបស់ខ្លួននោះទេ។
Michael បច្ចុប្បន្ន ត្រូវបានកាត់ទោសពីបទរំលោភរថយន្តនៅទីសាធារណៈ និងត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅឯព័ន្ធនាគារក្នុងតំបន់ Montgomery។ ចំនួនទឹកប្រាក់ដែល Michael ត្រូវបង់ដើម្បីធានាខ្លួន ឡើងដល់ ២.៥០០ដុល្លារអាមេរិក។
ប្រែសម្រួល ៖ តារា