និយាយជាទូទៅ ត្រប់សណ្ដាយ(ត្រប់ក្ដគោ) កាន់តែមានប្រសិទ្ធភាពសម្រកទម្ងន់ច្រើនឡើង នៅពេលដែលយើងយកវាទៅផ្សំជាមួយផ្លែឈើ និងបន្លែផ្សេងទៀត ដែលមានប្រសិទ្ធភាពស្រដៀងគ្នា។ នេះនែ! ជារូបមន្ដសម្រកទម្ងន់ ធ្វើឡើងដោយត្រប់សណ្ដាយ ម្នាស់ និងឆៃថាវ  ដែលជាថ្នាំបញ្ចុះទឹកមូត្របែបធម្មជាតិ និងមានប្រសិទ្ធភាពសម្រកទម្ងន់។ រូបមន្ដនេះ នឹងជួយឱ្យអ្នកស្រកទម្ងន់ ក្នុងរយៈពេលមួយដ៏ខ្លី។

/

គ្រឿងផ្សំ៖

  • ត្រប់សណ្ដាយ ១ ផ្លែ
  • ឆៃថាវ ៣ មើម
  • ម្នាស់ ១ ចំណិត

របៀបធ្វើ៖

  • ដាក់គ្រឿងផ្សំទាំង ៣ មុខចូលទៅក្នុងម៉ាស៊ីនក្រឡុក ជាមួយទឹកបន្តិច
  • ក្រឡុកឱ្យម៉ត់ល្អ
  • ទទួលទានជារៀងរាល់ព្រឹក ក្រោយភ្ញាក់ពីគេងភ្លាមៗ ប៉ុន្ដែត្រូវញ៉ាំដោយឡែកពីអាហារពេលព្រឹក
  • នៅពេលអ្នកស្រកទម្ងន់ដូចបំណងហើយនោះ សូមទទួលទាន ៣ ដងបានហើយក្នុងមួយសប្ដាហ៍ ៕
  • /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth