យោងតាមព័ត៌មានថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនម៉ៃក្រូសប កំពុងតែអភិវឌ្ឍស្មាតហ្វូនតម្លៃទាបថ្មីចុងក្រោយរបស់ខ្លួន ដែលស្ថិតក្នុងត្រកូល Lumia មានឈ្មោះកូដថា RM-1069 និងមានឈ្មោះពាណិជ្ជកម្មថា Lumia 330 ។ 

/

ប្រភពព័ត៌មាននានាបង្ហើបឱ្យដឹងថា Microsoft Lumia 330 អាចនឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីដើមឆ្នាំ ២០១៥។ យោងតាមព័ត៌មានបែកធ្លាយ ស្មាតហ្វូនតម្លៃទាបនេះ មានរចនារូបរាង ប្រហាក់ប្រហែលនឹងទូរស័ព្ទឆ្លាតវៃ Nokia X ដែលបានបង្ហាញខ្លួនក្នុងទីផ្សារ កាលពីឆ្នាំទៅ។

Lumia 330 មានទំហំ ១១៨,១ x ៦៤,៧មិល្លីម៉ែត្រ និងមានច្រើនពណ៌សម្រាប់ជ្រើសរើស។ អំពីបច្ចេកទេស Lumia 330 មានអេក្រង់ ៤អ៊ិន្ឈ៍ រីសូលូសឹន ៨០០ x ៨០០pixel ។ ក្រៅពីនេះ ព័ត៌មានស្ដីអំពីផ្នែករឹង ដូចជា SoC , RAM , អង្គចងចាំ ឬកាមេរ៉ាជាដើម មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

/

ស្មាត​ហ្វូន​ថ្មី​របស់ ម៉ៃក្រូសប លែង​មាន​ឈ្មោះ Nokia ទៀត​ហើយ

គេហទំព័រទូរស័ព្ទនានា យល់ថា Lumia 330 នឹងធ្វើឱ្យមានការចាប់អារម្មណ៍ថ្មី និងការយល់ឃើញថ្មី ក្នុងចំណោមស្មាតហ្វូនតម្លៃទាប នៅក្នុងទីផ្សារ ប្រសិនវាមានតម្លៃទាបជាងចាប់ពី ១៥ ដល់ ២០%  ធៀបនឹងស្មាតហ្វូនដទៃដែលមានគ្រឿងម៉ាស៊ីន និងអេក្រង់ប្រហាក់ប្រហែលគ្នា។

បណ្ដាព័ត៌មានដែលទាក់ទិននឹងស្មាតហ្វូនតម្លៃទាបនេះ យើងខ្ញុំនឹងចុះផ្សាយជាបន្តបន្ទាប់ នៅពេលក្រោយ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmdome