មហាសេដ្ឋី ហុង កុង Cecil Chao ហាក់ដូចជាមានការខឹងសម្បាជាខ្លាំងក្រោយពេលដឹងការពិតពីអាថកំបាំងស្នេហារបស់កូនស្រីរបស់ខ្លួនគឺ Gigi Chao មកនោះ ដោយគាត់បានប្រកាសភ្លាមៗថានឹងផ្ដល់ជូន ៥០០ លានដុល្លាហុងកុង (៦៥លានដុល្លារអាមេរិក)សម្រាប់បុរសណាដែលអាចធ្វើអោយកូនស្រីរបស់គាត់បាក់ចិត្តស្រលាញ់បាន។ ហើយមានបុរសជាង ១០០ នាក់បានដាក់ពាក្យសុំចួលប្រលងប្រជែងសមត្ថភាព។
បញ្ហានេះបានកើតឡើងក្រោយពេលដែលកូនស្រីរបស់ខ្លួនគឺ Gigi Chao អាយុ ៣៣ ឆ្នាំនាងបានប្រកាសថានាងបានរៀបការជាមួយសង្សារ លែសស្បៀន របស់នាងគឺ Sean Yueng កាលពីខែមិនា នៅប្រទេសបារាំង។ គ្រាន់តែលេចធ្លាយដំណឹងនេះភ្លាមលោកសេដ្ឋីរូបនេះបានបើកសន្និសិទ្ធកាសែតបដិសេធហើយ បើកយុទ្ធនាការរកប្ដីអោយកូនតែម្ដង។លោក Chao បានប្រាប់អ្នកកាសែតថា គាត់បាននិយាយគ្នាជាមួយកូនស្រីហើយ ហើយទោះបីជាគេនិង Sean បានញ៉ែគ្នា មកជាង ៧ ឆ្នាំក្ដីក៏គេមិនមែនជា លែសស្បៀន នោះទេ ហើយខ្ញុំនឹងអោយ ៥០០ លានដុល្លា ហុង កុង សម្រាប់អ្នកដែលអាចធ្វើជាកូនប្រសារ ប្រុស របស់ខ្ញុំបានដោយមិនខ្វល់ថា មានឬក្រ នោះទេ។ គ្រាន់តែប៉ុន្មានថ្ងៃសោះ មានមនុស្សប្រុសទាំងក្បាលទំពែក អត់សក់ ទាំងក្មេងស្រស់សង្ហា បានមកជ្រៀតគ្នាដាក់ពាក្យទៅហើយ។
នាង Gigi និងសង្សារ លែសស្បៀន
សង្សាររបស់ Gigi គឺ Sean បានប្រាប់ថា នាង និង Gigi ពិតជាស្រលាញ់គ្នាស្មោះពិតមែន ហើយវាច្រើនឆ្នាំមកហើយ នៅប្រទេសបារាំង អ្នកទាំង ២ បានរៀបការនៅក្នុងព្រះវិហារជាមួយនឹងការដឹងឮរបស់តាអាចារ្យ និងបានចុះហត្ថលេខាលើសំបុត្ររៀបការទៀតផង ទោះបីជាវាមិនមែនជាសំបុត្រស្របច្បាប់ក្ដី៕
ដោយ៖ ម៉ូកាប្រភពពី៖ jaynestars