ព័ត៌មានអន្តរជាតិ ៖ ប្តីប្រពន្ធមួយគូ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីលេចធ្លាយវីដេអូសិចរបស់ពួកគេចាប់រំលោភក្មេងស្រីវ័យ ៤ ឆ្នាំម្នាក់ នៅក្នុងទូរស័ព្ទរបស់ពួកគេដែលបានបាត់នោះ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Worldnewstoday ។

គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនោះ មានឈ្មោះថា Alan Johnson វ័យ ៣៣ ឆ្នាំ និង Jen-nifer Sparks វ័យ​ ៣៧ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ការធ្វើការចាប់ឃាត់ខ្លួននេះ អាចធ្វើទៅបានបន្ទាប់ពីប្តីប្រពន្ធមួយគូនេះ បានជ្រុះបាត់នូវទូរស័ព្ទរបស់ពួកគេនៅឯ Walmart ។

width=462

លើសពីនេះទៅទៀត បើតាមការអោយដឹងពីប្រភពដដែលបានបន្ថែមអោយដឹងថា កាលពីអំឡុងឆ្នាំ ២០០៣ លោក Johnson បានផ្ទនាទោសអោយជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំរួចមកហើយ ​ បន្ទាប់ពីបានរកអោយឃើញថា ​ ប្រព្រឹត្តិអំពើអាណាចារជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Worldnewstoday