អន្តរជាតិ ៖ បុរសចិត្តសឿងមា្នក ត្រូវបានរកអោយឃើញថា បានវាយប្រហារអតីតមិត្តស្រីរបស់ខ្លួន នៅក្នុងបន្ទប់សវនាការទំនាក់ទំនងក្នុងស្រុក ខណៈពេលដែលនាងក៏កំពុងតែស្វែងរកសិទ្ធិការពារខ្លួន នេះបើយោងតាមសេចក្តីរាយការណ័ព័ត៌មានពីគេហទំព័របរទេស Happe-ning ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា អំឡុងពេលនៃការវាយប្រហារពីសំណាក់បុរសចិត្តសឿងរូបនោះ ក៏មានការផ្តិតបាននូវសកម្មភាពទាំងស្រុងពីសំណាក់កាម៉េរ៉ាសុវត្ថិភាព ស្របពេលដែលជនរងគ្រោះវ័យ ២៨ ឆ្នាំរូបនេះ បានបន្ថែមថា នេះហើយដែលជាហេតុធ្វើអោយនាងចែកផ្លូវពីគាត់កាលពីពេលកន្លងទៅ ក៏ព្រោះតែកន្លងមកធ្លាប់មានប្រវត្តិបែបនេះម្តងរួចមកហើយ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ក៏មានការអន្តរាគមន៍ដោយបានចាប់ឃាត់ខ្លួនបុរសនោះនៅនឹងកន្លែង រីឯស្រ្តីជនរងគ្រោះ ក៏ដូចជាអតីតមិត្តស្រីនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈពេលដែលមានរបួសក្បាល ស្របពេលដែលរឿងមួយនេះបានកើតឡើងនៅឯរដ្ឋ Ohio សហរដ្ឋអាមេរិក ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ Happeingin